ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ
១/ ប្រព័ន្ធមជ្ឈការ (Centralization)៖ គឺជាការគ្រប់គ្រង់រដ្ឋមួយប្រភេទ ដែលរដ្ឋាភិបាលដឹកនាំរដ្ឋដោយ ផ្ទាល់ ហើយអាជ្ញាធរដែនដីគ្រាន់តែ ជាស្ពាន់ប៉ុន្នោះ។ បើគេនិយាយ ពីមជ្ឈការ គឺគេនិយាយអំពីអំណាចកណ្តាល គឺអំណាចរដ្ឋបាលរបស់រដ្ឋាភិបាល ដែល កាន់កាប់ដោយ នាយករដ្ឋបន្រ្តី និង រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានស្ថាប័ន ទាំងឡាយ។ ប្រព័ន្ធការមជ្ឈការមានគោលបំណងធំ បី គឺ៖
១.និតិបុគ្គលសាធារណៈមានតែរដ្ឋ
២.អំណាចសំរេចសេចក្តី និងបញ្ជាស្ថិតនៅរដ្ឋបាលកណ្តាលទាំងអស់
៣.រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមឋានានុក្រម។
ចរិកលក្ខណៈ៖ ការគ្រប់គ្រង់រដ្ឋបាល តាមប្រព័ន្ធនេះ គឺគេធ្វើការគ្រប់គ្រង់តាម តារាងរាងសាជីជ្រុង ដោយអំណាចក្នុងការសម្រេច ទាំងអស់ ជារបស់រដ្ឋបាលកណ្តាលទាំងអស់។
ដូចនេះរាល់ការ បង្កើតនូវការសម្រេច ការកែប្រែអ្វីៗ ដោយរដ្ឋបាលកណ្តាលទាំងអស់។ ឧទាហរណ៍ ៖ លោក “ក” ជាអភិបាលនៃខេត្តណាមួយ គាត់មិនមានសិទ្ធក្នុង ការចេញ លិខិតឆ្លងដែនឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះទេ។ផ្ទុយទៅវិញរាស្ត្រប្រជា ត្រូវមកធ្វើការសុំធ្វើលិខិត ឆ្លងដែនដែនពីរដ្ឋបាលកណ្តាល។
គុណសម្បត្តិ
-អំណាចកណ្តាលជួយខេត្តបាន
-អំណាចកណ្តាលតែងតាំងទាំងសុទ្ធតែជាមនុស្សមានសមត្ថភាព
-មានឯករាជភាពជាតិ (មានន័យថារដ្ឋកំណត់ធ្វើអ្វីមួយដូចគ្នាទាំងអស់នាំឲ្យមាន ឯកភាពខាង ទស្សនៈ ហើយឯកភាពនៃប្រទេសជាតិមានភាពរឹងមាំ។)
គុណវិបត្តិ
-យឺតយ៉ាវខាងសាហ៊ុយ (រដ្ឋបាលសមេចតែម្នាក់ឯងដោយអត្តនោម័ត)
-ខ្វះលទ្ធភាពប្រជាធិតេយ្យ(អាជ្ញាធរតែតាំង)
-សម្រេចកិច្ចការដោយមិនយល់សភាពការណ៍ (សម្រេចលើកិច្ចការដែលខ្លូនស្តាប់មិនបាន) រដ្ឋការមិនបានដឹងពីតម្រូវការ របស់ពលរដ្ឋមូលដ្ឋាន ហើយឆ្លើយតបមិនចំតម្រូវការរបស់ប្រជាពលរដ្ឋ។

២/ ប្រព័ន្ធវិមជ្ឈការ (Decentralization)៖ គឺជាប្រព័ន្ធមួយដែលអាជ្ញាធររដ្ឋបាលកណ្តាល ទទួលស្គាល់នូវសិទ្ធ អំណាច ក្នុងការសម្រេច របស់អាជ្ញាធររដ្ឋបាល មូលដ្ឋាន ដោយមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា។ វិមជ្ឈការជាប្រព័ន្ធ រដ្ឋបាលមួយដែល អនុញ្ញាត អោយសមូហភាពដែនដី ឬសេវាសាធារណៈធ្វើការគ្រប់គ្រង ដោយខ្លួនឯង ក្នុងក្របខ័ណ្ឌនៃកាគោរពគោលការណ៍ និត្យានុកូលភាព។
ន័យម្យ៉ាងទៀត វិមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។
ឧទាហរណ៍៖
រាជរដ្ឋាភិបាលបានផ្ទេរថវិកាចំនួន ៤០លានរៀល សម្រាប់ជាថវិការបស់រដ្ឋបាលស្រុកមួយក្នុងគោលដៅនៃការអភិវឌ្ឍ។ ក្រុមប្រឹក្សាស្រុកនោះមានភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកានោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ស្រុក ដោយផ្អែកតាមកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ស្រុក ដែលបានអនុម័តដោយក្រុមប្រឹក្សា ដូចជា សម្រាប់ជីអណ្ដូងទឹកស្អាត ជួសជុលផ្លូវលំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅក្នុងសហគមន៍តាមតម្រូវការរបស់ប្រជាពលរដ្ឋជាដើម។ ក្នុងន័យនេះ ថវិកា៤០លានរៀល រដ្ឋាភិបាលបានផ្តល់នូវភាពជាម្ចាស់ក្នុងការគ្រប់គ្រងដល់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាមានភាពម្ចាស់ក្នុងការជ្រើសរើសគម្រោងមួយចំនួនដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិកានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ថវិកាទាំងនេះ ក្រុមប្រឹក្សាត្រូវតែអនុវត្តតាមនីតិវិធីដែលបានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានស្តីពីថវិកាស្រុក។

ចរិកលក្ខណៈទោះប្បីទម្រង់នៃការរៀបចំនេះ មានប្រគល់អោយសមូហភាពដែនដីនូវសិទ្ថ អំណាច ក្នុងការសម្រេចប្រកបដោយស្វ័យភាពក៏ដោយ ក៏នៅមានកិច្ចការធំៗមួយចំនួន អជ្ញាធរកណ្តាលអោប ក្រសោបតែម្នាក់ឯងនោះគឺ
-កិច្ចការពារជាតិ(កងទ័ព)
-កិច្ចការសន្តិសុខ(នគរបាល)
-កិច្ចការពាណិជ្ជកម្មក្រៅប្រទេស
-កិច្ចការតុលាការ
-កិច្ចបោះពុម្ភប្រាក់
-កិច្ចការធ្វើច្បាប់
-កិច្ចការកទូត
-កិច្ចការអត្រានុកូលដ្ឋាន
-ធនធានធម្មជាតិ …។ ជាកិច្ចការផ្តាច់មុចរបស់រដ្ឋ។
រដ្ឋបាលកណ្តាលផ្តល់សមូហភាពដែនដីអោយទៅ រដ្ឋបាលមូលដ្ឋានភាគ ច្រើន គឺផ្នែក សេដ្ឋកិច្ច វប្បធម៏ និង ការងារអភិវឌ្ឍន៍។
គុណសម្បត្តិ
ចំណាយពេលវេលាតិចក្នុងការ ទទួលសេវានាំអោយមានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅ។
ស័្វយភាពការងារនាំអោយមានកម្លាំងចិត្ត
ជាគ្រឹះនៃប្រជាធិបតេយ្យតាមមូលដ្ឋាន
មានលទ្ធិប្រជាធិបតេយ្យស៊ីជរៅព្រោះ មានការចូលពីប្រជាពលរដ្ឋក្នុងការ សម្រេចនូវអ្វីៗ ដែលជាប្រយោជន៍រាស្ត្រ។
គុណវិបត្តិ
-អាចបែកបាក់សាមគ្គីរវាងសមូហភាព និងសមូហភាព
-ធ្វើឲ្យអាជ្ញាធរកណ្តាលមានការទន់ខ្សោយ
-ការអភិវឌ្ឍន៍អាចតាមរបៀបអាណាធិបតេយ្យព្រោះ ការអភិវឌ្ឍន៍មានការ ប្រកូតប្រជែងនាំឲ្យមានការប៉ះពាល់ ដល់សមូហភាពរៀងៗខ្លួន។
-ប្រព័ន្ធមជ្ឈការគ្មានអំណាច ឋានានុក្រមទេ ព្រោះអជ្ញាធរនីមួយៗ មានសិទ្ធសម្រេចរៀងៗ ខ្លួនតាមច្បាប់កំណត់។

៣/ វិសហមជ្ឈការ (Deconcentralization)៖ ជាបច្ចេកទេសរដ្ឋបាលមួយ ដែលអាជ្ញាធររដ្ឋបាល កណ្តាល រំលែកអំណាច ឬកិច្ចការមួយចំនួនឲ្យទៅ រដ្ឋបាលមូលដ្ឋាន ធ្វើការសម្រេច ដោយខ្លួនឯងផ្ទាល់ មានន័យថា វាបច្ចេកទេស មួយក្នុងការៀបចំរដ្ឋ ដើម្បីជួយសម្រួល ដល់ប្រព័ន្ធមជ្ឈការ ហើយបានផ្តល់ឲ្យនៅអំណាចខ្លះៗ ដែរពីមុនវាជាអំណាចរបស់រដ្ឋបាលកណ្តាល។
ឯន័យម្យ៉ាងទៀត វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។
ឧទាហរណ៍ ១៖
ក្រសួងកសិកម្ម ធ្វើប្រតិភូកម្មមុខងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឲ្យទៅមន្ទីរកសិកម្មខេត្ត ព្រមទាំងផ្តល់ធនធាន និងបច្ចេកទេសឲ្យមន្ទីរកសិកម្មខេត្ត ដើម្បីផ្សព្វផ្សាយដល់ប្រជាកសិករនៅក្នុងខេត្តរបស់ខ្លួន។ មន្ទីរកសិកម្មខេត្តធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម តាមការណែនាំរបស់ក្រសួងកសិកម្ម ក្នុងនាមជាតំណាងឲ្យក្រសួងកសិកម្ម។
ឧទាហរណ៍ ២៖
ក្រសួងមហាផ្ទៃ ធ្វើប្រតិភូកម្មមុខងារធ្វើសេចក្តីចម្លងអត្រានុកូលដ្ឋាន ទៅឲ្យក្រុមប្រឹក្សាស្រុក ហើយអភិបាលស្រុកត្រូវបានប្រគល់ឲ្យអនុវត្តការងារនេះ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ ក្នុងការធ្វើប្រតិភូកម្មមុខងារនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវធនធាន និងការបណ្តុះបណ្តាលសមត្ថភាព ដល់អភិបាលស្រុក និងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋាន។ អភិបាលស្រុក និងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋានស្រុក អនុវត្តការចម្លងសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួន តាមការណែនាំពីក្រសួងមហាផ្ទៃ និងក្នុងនាមក្រសួងមហាផ្ទៃ។

ចរិកលក្ខណៈ ៖ ក្នុងការគ្រាប់គ្រង់រដ្ឋបាលតាមបច្ចេកទេសនេះ គឺគ្រប់គ្រង់តាម ឋានានុក្រម រដ្ឋបាលដែរ រដ្ឋបាល កណ្តាលបានផ្តល់ ឲ្យសម្រេច តាមលំដាប់ ថ្នាក់រៀងខ្លួន។ រាល់ប្រព័ន្ធការងារ គឺតាំងតំណាង រដ្ឋបាល កណ្តាល ដោយគ្មាន ការបោះឆ្នោត ជ្រើសតាំងអ្វីទេពោលគឺ អាជ្ញាធរមូលដ្ឋាន កើតមានឡើងនូវ សិទ្ធក្នុងការសម្រេច អាស្រ័យដោយសប្បុរសធម៌របស់ អាជ្ញាធររដ្ឋបាលកណ្តាល ប៉ុណ្ណោះ។ អាជ្ញាធរ មូលដ្ឋានគ្មានថវិកាផ្ទាល់ខ្លួនទេ គឺប្រើថវិការបស់ជាតិ ហើយក៏គ្មានសិទ្ធក្នុងការជ្រើស រើសបុគ្គលិកដែរ។
គុណសម្បត្តិ
-កាត់បន្ថយការប្រើប្រាស់អំណាចហូសហេតុរបសើអាជ្ញាធរកណ្តាល
-អាជ្ញាធរមូលដ្ឋានសម្រេចបញ្ហានៅនឹងកន្លែង
-ការងារឆាប់រហ័យចំនេញពេលវេលា និង ថរិការ
គុណវិបត្តិ
ខ្វះលទ្ធិប្រជាធិបតេយ្យ (រាល់ការសម្រេចស្ថិតនៅលើអំណាចកណ្តាល)។ ដកស្រង់ចេញពីសៀវភៅសំណួរចម្លើយចំណេះដឹងទូទៅ។

ប្រភព៖ - សៀវភៅណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបោះពុម្ពដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឆ្នាំ២០១០
- គេហទំព័រ សារព័ត៌មានអនាគតថ្មី តាមរយៈតំណភ្ជាប់ http://ank-news.com/?p=334
- គេហទំព័រ angkorsetha តាមរយៈតំណភ្ជាប់ https://angkorsetha.wordpress.com/2015/08/28/តើវិមជ្ឈការ-និង-វិសហមជ្/
No comments:
Post a Comment