Share

Friday, July 17, 2020

រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា

សូមរំលឹកម្តងទៀត !...

ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរចំណេញអ្វីខ្លះ ? ខាតអ្វីខ្លះ ? ហើយមន្រ្តីគ្រាប់ល្ពៅធ្វើអ្វីបានសាច់ការខ្លះហើយ ក្រៅពីដុះក្បាលពោះ ដេកម៉ាស៊ីនត្រជាក់ និងលុយ ឡាន វីឡា ?

ច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅនេះវាចំណេញដល់លោក «ខាងកើត» និងលោក «ខាងជើង»បំផុត តែវាមិនចំណេញដល់លោក «កម្ពុជា» នោះទេ ហើយក៏មិនមានប្រយោជន៍អីច្រើនដល់លោក «ខាងលិច» ដែរ ។ មាត្រា ២០ ២១ ២២ និង២៣ ជាពិសេស អានហើយចង់យំ ! ន័យសេចក្តី ប្តូរពីច្បាប់ចាស់ស្ទើរតែទាំងស្រុង ។

រឿងអន្តោប្រវេសន៍ខុសច្បាប់ជាមហាគ្រោះថ្នាក់សម្រាប់ជាតិណាស់ ខណៈប្រជាជនខ្លួនឯងរស់នៅរប៉ាត់រប៉ាយមិនដឹងទិសដៅ ហើយមិនសូវមានអ្នកខ្វល់ឱ្យទីលំទូលាយសោះ ! តែបើរឿងតូចតាច និងរឿងអត់ប្រយោជន៍នាំគ្នាដុតដៃដុតជើង !

ខុសគ្នាតែដូចគ្នា (different, but same) ! រឿងផ្តល់ភាពស្របច្បាប់ និងអចិន្ត្រៃយ៍ដល់ជនជាតិយួន ហាក់ៗមិនខុសគ្នាឆ្ងាយពីការផ្តល់គ្រឹះស្ថានជំនួញ និងដីហ្វឹកហាត់ទ័ពចំនួន៥ឆ្នាំដល់យួន កាលសម័យជ័យជេដ្ឋាទី២នោះទេ។ ខ្មែរគួរឲ្យព្រួយបារម្ភ ប្រហែលនៅតែខ្ញុំគេមិនស្រាកស្រាន្តនោះទេ។

ធ្វើឱ្យយើងនឹកដល់រឿងប្រវត្តិសាស្រ្ត ! [...] នៅគ.ស ១៦២៣ គណបេសកកម្មទូតយួនមួយត្រូវបានបញ្ជូនមកក្រុងឧដុង្គ ក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុញ្ញាតអោយយួនបង្កើតគ្រឹះស្ថានជំនួញ នៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ ព្រៃគរ (ព្រៃនគរ) កំពង់ក្របី ព្រមទាំងសុំអនុញ្ញាតអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។ ស្ថានការណ៍នេះហើយជាកត្ដាជំរុញ អោយព្រះជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីសុំស្នើរបស់គេ។ ចំពោះរឿងនេះអ្នកប្រវត្ដិសាស្រ្ដ បរទេសខ្លះយល់ឃើញថា «ជាការវាយដណ្តើមយកមណ្ឌលពាណិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ»។ ចាប់តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេផង ជនជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធរ ខ្មែររក្សាសន្ដិសុខអោយមានប្រសិទ្ធភាព ព្រះចៅក្រុងវេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់អោយទៅឈរនៅតំបន់នោះ ទៀត។ គួរគប្បីជ្រាបថា ដែលហៅថា ព្រៃគរ (ព្រៃដើមគរ) នៅពេលនោះគឺត្រូវនឹងតំបន់ ចំលឹង សព្វថ្ងៃ ឯកន្លែងក្រុង ព្រៃនគរសព្វថ្ងៃ ពីដើមហៅថា កំពង់ក្របី។ ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ, កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងជាមួយចិន ហើយនឹងបង្វិលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។ គួរគប្បីជ្រាបថា ពួកយួនចំនូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែរស់នៅត្រង់កន្លែងណា ដែលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ និង ស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្តាលអោយជនជាតិខ្មែរ សុខចិត្ដលះបង់ចោលនូវទ្រព្យសម្បត្ដិ មានស្រែចម្ការ ផ្ទះសម្បែង ស្រុកភូមិ ដើម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេង ព្រោះពុំអាចរស់នៅជាមួយពួកចំនូលថ្មី ដែលមានទំនៀមទម្លាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។ នៅពេលដែលព្រះជ័យជេដ្ឋា សោយទីវង្គតទៅ នៅគ.ស.១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និង ដូនណៃ (កំពង់ ស្រកាត្រី) ទៅទល់នឹងរាជាណាចក្រ ចម្ប៉ា មានកសុទ្ធតែជនជាតិយួនមកនៅពាសពេញអស់ទៅហើយ។ [...]





No comments:

Post a Comment

រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា

សូមរំលឹកម្តងទៀត !... ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរ...