Share

Sunday, November 25, 2018

ចិននៅកំពង់សោម​ សម័យថ្មី មិនខុសពីសៀមនៅលង្វែក ហើយប្រៀបបានដូចឋាននរកអ៊ីចឹងសព្វថ្ងៃ (មានវីឌីអូ)

ចិននៅកំពង់សោម​ សម័យថ្មី មិនខុសពីសៀមនៅលង្វែក  !

ជំនាន់ដើមសៀមបាញ់ប្រាក់ដួង ចូលគុម្ពឫស្សី​ ឲ្យខ្មែរចូលកាប់ឆ្ការ រួចហើយគេវាយបំបែកបន្ទាយលង្វែក ជាស្ថាពរខ្មែរសឹងគ្មានសល់អ្វីទេនាសម័យនោះ ទាំងអ្នកចេះដឹង ទាំងគម្ពីរ សៀមដឹកជញ្ជូនទៅស្រុកគេអស់ ។ សម័យនេះ ចិនបាញ់$ចូលកំពង់សោម ហាងឆេងដីឡើងកប់ពពក ដីលេខ២ មួយឡូត៍ខ្ទង់៨០០ម៉ែត្រការេ ៥ ម៉ឺន $ (២០០៨) សព្វថ្ងៃ ២០១៨ ខ្ទង់៧០-៨០ ម៉ឺន​ អាចឡើងទៀត តែវិនិយោគចិនអ្វីដែល ពិសេសនោះ គឺបិទខ្ទប់សេដ្ឋកិច្ចខ្មែរកំពង់សោម គឺគេរកស៊ីជាមួយចិនគ្នាគេប៉ុណ្ណោះ បន្តិចទៀតគេមានកសិដ្ឋានរាប់រយហិកតា ដើម្បីផ្គត់ផ្គង់បន្លែផ្លែឈើត្រីសាច់ រដ្ឋក្នុងរដ្ឋ មិនតែប៉ុណ្ណោះគេបង្កើតអនាធិបតេយ្យ អសន្តិុសុខ សិប្បនិម្មិត គ្រប់យ៉ាង ឲ្យខ្មែរជ្រេញ ទ្រាំមិនបាន លក់ដីធ្លី រត់ចោលកំពង់សោម នៅសល់តែចិននិងចិន ប៉ុណ្ណោះ
មុន​គេកែឆ្នៃជាគុជនៅ​ Asean  ។

លទ្ធផលជាវិជ្ជមាន ខ្លះៗហើយ ខេត្តចិនពីរ កំពង់សោម-កោះកុងនៅស្រុកខ្មែរ នាអនាគតឆាប់ៗនេះ !

ដោយ៖ Samlaut Peasant






ភ្នំមួយនៅស្រុកទឹកឈូ ខេត្តកំពតត្រូវបានឈ្មួញទុច្ចរិតកាយរំលាយ យកដីទៅលក់ដោយខុសច្បាប់

ភ្នំមួយនៅស្រុកទឹកឈូ ខេត្តកំពតត្រូវបានឈ្មួញទុច្ចរិតកាយរំលាយ យកដីទៅលក់ដោយខុសច្បាប់ ។

បើតាមសម្តី និងព័ត៌មានចេញពីអតីតជំទប់ទី១នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិសុំមិនបញ្ចេញឈ្មោះបានផ្តល់ព័ត៌មានមកថា រឿងរ៉ាវនេះបានកើតឡើងតាំងពីមុនការបោះឆ្នោតឃុំ-សង្កាត់មកម៉្លេះ ដោយមេឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រួមទាំងស្មៀនឃុំផងដែរ បានអនុញ្ញាតិ និងចូលដៃចូលជើងជាមួយឈ្មួញទុច្ចរិតមួយក្រុម បានកាយរំលាយភ្នំយកដី ឬថ្មទៅលក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកខ្លួន ។ អតីតជំទប់ទី១បានប្រាប់បន្តទៀតថា កាលខ្លួននៅបំពេញការងារជាជំទប់ទី១ខ្លួន និងក្រុមការងារបានចុះទៅដល់ទីកន្លែងភ្នំនោះដោយផ្ទាល់ដើម្បីដោះស្រាយ និងសម្របសម្រួល ហើយធ្វើកិច្ចសន្យាថាមិនឲ្យមានការកាយរំលាយភ្នំបន្តទៀតឡើយ ។ តែអកុសល នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរបបលោកហ៊ុន សែនរំលាយចោលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ ជំទប់ទី១និងក្រុមការងារក៏មិនអាចបំពេញការងារខ្លួនទៅទៀតបានទេ ។ ដូច្នេះហើយរហូតមកដល់ពេលនេះ ភ្នំនោះត្រូវបានឈ្មួញទុច្ចរិត ឃុបឃឹតជាមួយមេឃុំ និងស្មៀនឃុំ បន្តកាយរំលាយយ៉ាងបំពានដោយគ្មានកោតក្រែងអ្វីបន្តិចសោះឡើយ ។ សូម្បីពលរដ្ឋទៅក្បែរភ្នំនោះ ក៏គេមិនឲ្យនៅក្បែរផង ។ 

***សូមបញ្ជាក់ផងដែរថា ភ្នំដែលត្រូវបានគេកាយរំលាយនោះមានឈ្មោះថា "ភ្នំតាប៉ង់" ជាឈ្មោះដែលអ្នកស្រុកក្បែរនោះតែងតែហៅ ។ វាស្ថិតនៅជិតភ្នំបោះដំបង ដែលក្រុមហ៊ុនចិនវិនិយោគធ្វើស៊ីម៉ងត៍ ដែលមានឈ្មោះថារោងចក្រស៊ីម៉ងត៍ចក្រីទីង ។

អតីតជំទប់ទី១ និងពលរដ្ឋមួយចំនួនធំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលអាជ្ញាឃុំក្នុងនាមជាអ្នកបម្រើពលរដ្ឋ និងមើលការខុសត្រូវ តែបែរជាចូលដៃចូលជើងជាមួយក្រុមឈ្មួញទុច្ចរិតទៅវិញ ។ អតីតជំទប់ទី១ក៏បានបញ្ជាក់ផងដែរថា កាលពីខ្លួននៅបម្រើការងារជាជំទប់ទី១នោះ គឺមេឃុំ ស្មៀនឃុំមិនហ៊ានធ្វើអ៊ីចឹងសោះឡើយ ។ ដូច្នេះពួកគាត់ទាំងអស់អំពាវនាវ ឲ្យមេឃុំកណ្តោល និងស្មៀនឃុំកណ្តោលបញ្ឈប់អំពើខុសច្បាប់នេះជាបន្ទាន់ ។

ពួកគាត់សូមផ្ញើសារដូច្នេះថា៖

សូមផ្ញើជូនមេឃុំកណ្តោល (ឈ្មោះ ខៀវកន) ស្មៀន​ (ឈ្មោះ មាស ចន្ធាន) និងមេភូមិភ្នំតូច (ឈ្មោះ ឡាំដេត) នៃស្រុកទឹកឈូ ខេត្តកំពត ។​ សូមឲ្យអស់លោក ពិនិត្យនិងបញ្ឈប់សកម្មភាពកាយដីភ្នំខុសច្បាប់ ពីសំណាក់ជនខិលខូច ឬក៏អស់លោកឃុបឃឹតយកលុយពីជនទាំងនោះ ?
---
ខាងក្រោមនេះគឺជាទីតាំងភ្នំដែលពលរដ្ឋហៅថាភ្នំ «តាប៉ង់» ជាដីភ្នំសាធារណៈរបស់រដ្ឋ ដែលត្រូវបានមនុស្សឯកជនមួយក្រុមកាយដីយកទៅលក់ដោយខុសច្បាប់ ព្រមទាំងមានការឃុបឃឹតជាមួយអាជ្ញាធរខាងលើ ។ ភ្នំនេះស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដោយខាងត្បូងឆៀងខាងលិចភ្នំបោះដំបង ដែលក្រុមហ៊ុនចិនវិនិយោគផលិតស៊ីម៉ងត៍ ។ ថាភ្នំបោះដំបងទៅចិនវិនិយោគជាមួយរដ្ឋ តែភ្នំខាងក្រោមនេះ គឺជាភ្នំដែលត្រូវបានគេកាយរំលាយយកដី ឬថ្មទៅលក់ដោយក្រុមឯកជនខុសច្បាប់ ដោយគ្មានអាជ្ញាធរណាអើពើសោះឡើយ ។ នៅកំពតមិនមែនមានតែភ្នំនេះមួយនោះទេ តែមានភ្នំច្រើនណាស់ ដែលក្រុមខិលខូចកាយដីភ្នំលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ 

ហេតុដូច្នេះហើយ តម្រូវ និងទាមទារឲ្យអាជ្ញាធរខាងលើ ធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងត្រូវបញ្ឈប់ជាបន្ទាន់ ដោយមិនត្រូវបណ្តោយឲ្យក្រុមឯងជន មកកាយដីភ្នំដែលជាសម្បត្តិសាធារណៈ ទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុម ឬបុគ្គលណាសោះឡើយ ។ ក្នុងនាមជាមន្ត្រីសាធារណៈ និងមន្ត្រីបម្រើរាស្រ្ត សូមកុំឃុបឃឹតជាមួយជនខិលខូច តែត្រូវតែបម្រើប្រយោជន៍សាធារណៈ និងការពារសម្បត្តិសាធារណៈ ។

បើតាមច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រាទី១៦ ចែងថា៖ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ ។ ម្យ៉ាងវិញទៀត បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ ដដែល មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដល់ ៥០, ០០០,០០០ រៀល (ហាសិបលានរៀល) ឬ /និងផ្ដន្ទាទោសពី ១ ឆ្នាំដល់ ៥ឆ្នាំ ។

***បញ្ជាក់៖ កាលជំនាន់យុវជនចុះវាស់ដី បង្គោលព្រំត្រូវបានគេបោះនៅជើងភ្នំ ព្រោះភ្នំជាសម្បត្តិសាធារណៈ តែឥឡូវបង្គោលនោះត្រូវបានគេយកទៅដាក់លើកំពូលភ្នំ យើងមិនដឹងថាហេតុអ្វីនោះទេ ។












រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា

សូមរំលឹកម្តងទៀត !... ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរ...