Share

Monday, August 27, 2018

តើជនជាតិខ្មែរខ្ជិលមែនទេ?

លើលោកនេះគ្មានមនុស្សណាខ្ជិលនោះទេ គ្រាន់តែពួកគេមិនទាន់រកមូលហេតុគ្រប់គ្រាន់អោយគេឧស្សាហ៍ប៉ុណ្ណោះ។ គេថាជនជាតិខ្មែរខ្ជិលគឺ ខ្ជិលរហូតសាងសង់ប្រាសាទ រាប់ពាន់នឹងរហូតមកដល់សព្វថ្ងៃ អ្នកបុរាណវិទ្យា និងប្រវត្តិសាស្ត្រក៏មិនទាន់ រកឃើញវិធីច្បាស់លាស់ថាតើខ្មែរអាចសាងសង់ប្រាសាទនោះដោយរបៀបណាផង។

កាលពេលកន្លងទៅនេះវិទ្យុបារាំង បានលើកឡើងពីជំនាន់អាណានិគម ដែលបារាំងចោទថាខ្មែរខ្ជិល។ ខ្ញុំសួរដូចឆោត តើអោយខ្មែរឧស្សាហ៍យ៉ាងម៉េច បើស្រែខ្មែរអ្នកធ្វើ ហើយប្រយោជន៍ពួកអាខ្មោចបារាំងអ្នកចាំប្រមូលហ្នឹង😒។ តើមនុស្សណាដែលល្ងង់ប្រឹងធ្វើការ ហើយប្រយោជន៍អ្នកដទៃ ចាំទទួលស្រាប់ ហើយជិះជាន់កេងប្រវ័ញ្ចសព្វបែបយ៉ាងនោះ។ នៅខ្មែរគេថាកម្មករខ្មែរខ្ជិល ខ្ញុំថាអ្នកឯងមើលកម្មករខ្មែរនៅកូរ៉េ គេអោយធ្វើការតែ៨ម៉ោងទេ តែពួកគាត់ស្ម័គ្រចិត្តធ្វើដល់១២ម៉ោង តើដោយសារមូលហេតុអីបានពួកគាត់ឧស្សាហ៍។

និយាយជារួម ជនជាតិខ្មែរមានលក្ខណៈពិសេសមួយខុសពីចិនយួន ដែលខ្ញុំតែងល្បងនិយាយជាមួយមិត្តភក្តិចិនថា ជនជាតិចិនអ្នកឯងអាចសាងសង់មហាកំពែងបានតែមិនអាចសាងសង់អង្គរបាននោះទេ ហើយជនជាតិខ្មែរខ្ញុំអាចសង់អង្គរបានតែមិនអាចសាងសង់មហាកំពែងបាននោះទេ។ មហាកំពែងត្រូវបានសាងសង់ដោយបង្ខំជនជាតិចិនទៅធ្វើ ដែលខុសពីអង្គរ ។ អង្គរគឺប្រជាជនស្ម័គ្រចិត្តចូលរួមជាមួយមហាក្សត្រកសាង។  ជនជាតិខ្មែរបើបង្ខំអោយធ្វើការវិញ ដូចអូសឬស្សីបញ្ច្រាសចុង តែបើពួកគេស្ម័ត្រចិត្តវិញ គឺស្អីក៏ពួកគាត់ហ៊ានលះបង់ដែរ។ នេះហើយជាលក្ខណៈពិសេសនៃជនជាតិខ្មែរ។

 ខ្ញុំសង្ឃឹមបងប្អូនខ្មែរយើងត្រូវមានជំនឿជាក់លើខ្លួនឯងឡើងវិញ កុំជឿលង់តាមសម្តីពួកបរទេសដែលមិនយល់ពីខ្មែរឬ អ្នកនយោបាយដែលមិនយល់ពីជាតិសាសន៍ឯង ហើយជេរត្មិះដៀលជនជាតិខ្លួនឯងនោះ ដើម្បីប្រមូលយកមនុស្សអោយដើរតាមមនោគមវិជ្ជាដ៏ឆ្កួតលីលាខ្លួននោះ។ ជាចុងក្រោយខ្ញុំនៅមាន ពាក្យមួយឃ្លាទៀត ដែលចង់និយាយ តែសុំមិននិយាយទេ ទុកលទ្ធភាពអោយបងប្អូន អោយសាកគិត និងពិចារណានូវអ្វីដែលខ្ញុំបានសរសេរខាងលើ ថាតើបងប្អូនយល់បែបណាដែរ?
(ដោយ Thul Visal)




No comments:

Post a Comment

រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា

សូមរំលឹកម្តងទៀត !... ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរ...