Share

Thursday, August 30, 2018

ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ​ និងវិសហមជ្ឈការ


ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ​ និងវិសហមជ្ឈការ


ដូចដែលយើងដឹងស្រាប់ហើយថា ប្រព័ន្ធដឹកនាំរដ្ឋមានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗនៅលើសកលលោកយើងនេះ ។ ប្រព័ន្ធដឹកនាំរដ្ឋខ្លះល្អ ខ្លះក៏មិនល្អ ទៅតាមបែបផែននៃប្រទេសនីមួយៗ ។ តើប្រព័ន្ធដឹកនាំរដ្ឋមួយណាល្អជាងគេទៅ ? ហើយអាចផ្តល់ប្រយោជន៍ជូនប្រជាជនបានច្រើនជាងគេនោះ ? ហេតុដូច្នេះដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ សូមបងប្អូនមើល និងពិចារណានូវលក្ខណៈ និងភាពខុសគ្នារវាងប្រព័ន្ធទាំងបីដូចខាងក្រោម។


១/ ប្រព័ន្ធមជ្ឈការ (Centralization)៖ គឺជាការគ្រប់គ្រង់រដ្ឋមួយប្រភេទ ដែលរដ្ឋាភិបាលដឹកនាំរដ្ឋដោយ ផ្ទាល់ ហើយអាជ្ញាធរដែនដីគ្រាន់តែ ជាស្ពាន់ប៉ុន្នោះ។ បើគេនិយាយ ពីមជ្ឈការ គឺគេនិយាយអំពីអំណាចកណ្តាល គឺអំណាចរដ្ឋបាលរបស់រដ្ឋាភិបាល ដែល កាន់កាប់ដោយ នាយករដ្ឋបន្រ្តី និង រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានស្ថាប័ន ទាំងឡាយ។ ប្រព័ន្ធការមជ្ឈការមានគោលបំណងធំ បី គឺ៖

១.និតិបុគ្គលសាធារណៈមានតែរដ្ឋ
២.អំណាចសំរេចសេចក្តី និងបញ្ជាស្ថិតនៅរដ្ឋបាលកណ្តាលទាំងអស់
៣.រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមឋានានុក្រម។
ចរិកលក្ខណៈ៖ ការគ្រប់គ្រង់រដ្ឋបាល តាមប្រព័ន្ធនេះ គឺគេធ្វើការគ្រប់គ្រង់តាម តារាងរាងសាជីជ្រុង ដោយអំណាចក្នុងការសម្រេច ទាំងអស់ ជារបស់រដ្ឋបាលកណ្តាលទាំងអស់។
ដូចនេះរាល់ការ បង្កើតនូវការសម្រេច ការកែប្រែអ្វីៗ ដោយរដ្ឋបាលកណ្តាលទាំងអស់។ ឧទាហរណ៍ ៖ លោក “ក” ជាអភិបាលនៃខេត្តណាមួយ គាត់មិនមានសិទ្ធក្នុង ការចេញ លិខិតឆ្លងដែនឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះទេ។ផ្ទុយទៅវិញ​រាស្ត្រប្រជា ត្រូវមកធ្វើការសុំធ្វើលិខិត ឆ្លងដែនដែនពីរដ្ឋបាលកណ្តាល។
គុណសម្បត្តិ
-អំណាចកណ្តាលជួយខេត្តបាន
-អំណាចកណ្តាលតែងតាំងទាំងសុទ្ធតែជាមនុស្សមានសមត្ថភាព
-មានឯករាជភាពជាតិ (មានន័យថារដ្ឋកំណត់ធ្វើអ្វីមួយដូចគ្នាទាំងអស់នាំឲ្យមាន ឯកភាពខាង ទស្សនៈ ហើយឯកភាពនៃប្រទេសជាតិមានភាពរឹងមាំ។)
គុណវិបត្តិ
-យឺតយ៉ាវខាងសាហ៊ុយ (រដ្ឋបាលសមេចតែម្នាក់ឯងដោយអត្តនោម័ត)
-ខ្វះលទ្ធភាពប្រជាធិតេយ្យ(អាជ្ញាធរតែតាំង)
-សម្រេចកិច្ចការដោយមិនយល់សភាពការណ៍ (សម្រេចលើកិច្ចការដែលខ្លូនស្តាប់មិនបាន) រដ្ឋការមិនបានដឹងពីតម្រូវការ របស់ពលរដ្ឋមូលដ្ឋាន ហើយឆ្លើយតបមិនចំតម្រូវការរបស់ប្រជាពលរដ្ឋ។
២/ ប្រព័ន្ធវិមជ្ឈការ (Decentralization)៖ គឺជាប្រព័ន្ធមួយដែលអាជ្ញាធររដ្ឋបាលកណ្តាល ទទួលស្គាល់នូវសិទ្ធ អំណាច ក្នុងការសម្រេច របស់អាជ្ញាធររដ្ឋបាល មូលដ្ឋាន ដោយមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា។ វិមជ្ឈការជាប្រព័ន្ធ រដ្ឋបាលមួយដែល អនុញ្ញាត អោយសមូហភាពដែនដី ឬសេវាសាធារណៈធ្វើការគ្រប់គ្រង ដោយខ្លួនឯង ក្នុងក្របខ័ណ្ឌនៃកាគោរពគោលការណ៍ និត្យានុកូលភាព។
ន័យម្យ៉ាងទៀត វិមជ្ឈការ​ មាន​ន័យ​ថា រាជ​រដ្ឋាភិបាល ប្រគល់​នូវ​ភាព​ជា​ម្ចាស់ លើ​មុខងារ​ សិទ្ធិ​អំណាច ការ​ទទួល​ខុស​ត្រូវ និង​ធនធាន (ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក) ឲ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​មូលដ្ឋាន។
ឧទាហរណ៍៖
រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ថវិកា​ចំនួន ៤០​លាន​រៀល សម្រាប់​ជា​ថវិកា​របស់​រដ្ឋបាល​ស្រុក​មួយ​ក្នុង​គោលដៅ​នៃ​ការ​អភិវឌ្ឍ។ ក្រុមប្រឹក្សា​ស្រុក​នោះ​មាន​ភាព​ជា​ម្ចាស់​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ថវិកា​នោះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អាទិភាព​របស់​ស្រុក ដោយ​ផ្អែក​តាម​កម្មវិធី​វិនិយោគ និង​ផែនការ​អភិវឌ្ឍន៍​ស្រុក ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា ដូចជា សម្រាប់​ជី​អណ្ដូង​ទឹក​ស្អាត ជួសជុល​ផ្លូវលំ និង​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​សហគមន៍​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាដើម។ ក្នុង​ន័យ​នេះ ថវិកា​៤០លាន​រៀល រដ្ឋាភិបាល​បាន​ផ្តល់​នូវ​ភាព​ជាម្ចាស់​ក្នុង​ការ​គ្រប់គ្រង​ដល់​ក្រុមប្រឹក្សា ហើយ​ក្រុមប្រឹក្សា​មាន​ភាព​ម្ចាស់​ក្នុង​ការ​ជ្រើសរើស​គម្រោង​មួយ​ចំនួន​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​ថវិកា​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ការ​ប្រើប្រាស់​ថវិកា​ទាំង​នេះ ក្រុមប្រឹក្សា​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​ចែង​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​ស្តីពី​ថវិកា​ស្រុក។
ចរិកលក្ខណៈទោះប្បីទម្រង់នៃការរៀបចំនេះ មានប្រគល់អោយសមូហភាពដែនដីនូវសិទ្ថ អំណាច ក្នុងការសម្រេចប្រកបដោយស្វ័យភាពក៏ដោយ ក៏នៅមានកិច្ចការធំៗមួយចំនួន អជ្ញាធរកណ្តាលអោប ក្រសោបតែម្នាក់ឯងនោះគឺ
-កិច្ចការពារជាតិ(កងទ័ព)
-កិច្ចការសន្តិសុខ(នគរបាល)
-កិច្ចការពាណិជ្ជកម្មក្រៅប្រទេស
-កិច្ចការតុលាការ
-កិច្ចបោះពុម្ភប្រាក់
-កិច្ចការធ្វើច្បាប់
-កិច្ចការកទូត
-កិច្ចការអត្រានុកូលដ្ឋាន
-ធនធានធម្មជាតិ …។ ជាកិច្ចការផ្តាច់មុចរបស់រដ្ឋ។
រដ្ឋបាលកណ្តាលផ្តល់សមូហភាពដែនដីអោយទៅ រដ្ឋបាលមូលដ្ឋានភាគ ច្រើន គឺផ្នែក សេដ្ឋកិច្ច វប្បធម៏ និង ការងារអភិវឌ្ឍន៍។
គុណសម្បត្តិ
ចំណាយពេលវេលាតិចក្នុងការ​ ទទួលសេវានាំអោយមានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅ។
ស័្វយភាពការងារនាំអោយមានកម្លាំងចិត្ត
ជាគ្រឹះនៃប្រជាធិបតេយ្យតាមមូលដ្ឋាន
មានលទ្ធិប្រជាធិបតេយ្យស៊ីជរៅព្រោះ មានការចូលពីប្រជាពលរដ្ឋក្នុងការ សម្រេចនូវអ្វីៗ ដែលជាប្រយោជន៍រាស្ត្រ។
គុណវិបត្តិ
-អាចបែកបាក់សាមគ្គីរវាងសមូហភាព និងសមូហភាព
-ធ្វើឲ្យអាជ្ញាធរកណ្តាលមានការទន់ខ្សោយ
-ការអភិវឌ្ឍន៍អាចតាមរបៀបអាណាធិបតេយ្យព្រោះ ការអភិវឌ្ឍន៍មានការ ប្រកូតប្រជែងនាំឲ្យមានការប៉ះពាល់ ដល់សមូហភាពរៀងៗខ្លួន។
-ប្រព័ន្ធមជ្ឈការគ្មានអំណាច ឋានានុក្រមទេ ព្រោះអជ្ញាធរនីមួយៗ មានសិទ្ធសម្រេចរៀងៗ ខ្លួនតាមច្បាប់កំណត់។
៣/ វិសហមជ្ឈការ (Deconcentralization)៖ ជាបច្ចេកទេសរដ្ឋបាលមួយ ដែលអាជ្ញាធររដ្ឋបាល កណ្តាល រំលែកអំណាច ឬកិច្ចការមួយចំនួនឲ្យទៅ រដ្ឋបាលមូលដ្ឋាន ធ្វើការសម្រេច ដោយខ្លួនឯងផ្ទាល់ មានន័យថា វាបច្ចេកទេស មួយក្នុងការៀបចំរដ្ឋ ដើម្បីជួយសម្រួល ដល់ប្រព័ន្ធមជ្ឈការ ហើយបានផ្តល់ឲ្យនៅអំណាចខ្លះៗ ដែរពីមុនវាជាអំណាចរបស់រដ្ឋបាលកណ្តាល។
ឯន័យម្យ៉ាងទៀត វិសហមជ្ឈការ មាន​ន័យ​ថា រាជរដ្ឋាភិបាល​ ឬ​ក្រសួង ស្ថាប័ន ធ្វើ​ប្រតិភូកម្ម មុខងារ សិទ្ធិ​អំណាច និង​ធនធាន (ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក) ទៅ​អង្គភាព​ក្រោម​បង្គាប់ ឬ​ទៅ​ក្រុមប្រឹក្សា​ប្រភេទ​ណា​មួយ ដើម្បី​អនុវត្ត​មុខងារ​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល ក្រសួង ឬ​ស្ថាប័ន​នោះ។ ក្នុង​ន័យ​នេះ ភាព​ជា​ម្ចាស់​មិន​បាន​ផ្តល់​ជូន​អង្គភាព​ក្រោម​បង្គាប់ ឬ​ក្រុមប្រឹក្សា​ឡើយ។ រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​បាន​រក្សា​ភាព​ជា​ម្ចាស់​នោះ។
ឧទាហរណ៍ ១៖
ក្រសួង​កសិកម្ម ធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ឲ្យ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត ព្រមទាំង​ផ្តល់​ធនធាន និង​បច្ចេកទេស​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន។ មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម តាម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម ក្នុង​នាម​ជា​តំណាង​ឲ្យ​ក្រសួង​កសិកម្ម។

ឧទាហរណ៍ ២៖
ក្រសួង​មហាផ្ទៃ ធ្វើ​ប្រតិភូកម្ម​មុខងារ​ធ្វើ​សេចក្តី​ចម្លង​អត្រានុកូលដ្ឋាន ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស្រុក ហើយ​អភិបាល​ស្រុក​ត្រូវ​បាន​ប្រគល់​ឲ្យ​អនុវត្ត​ការងារ​នេះ ក្នុង​នាម​ក្រុមប្រឹក្សា​របស់​ខ្លួន។ ក្នុង​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​នេះ ក្រសួង​មហាផ្ទៃ​នឹង​ផ្តល់​នូវ​ធនធាន និង​ការ​បណ្តុះ​បណ្តាល​សមត្ថភាព ដល់​អភិបាល​ស្រុក និង​មន្រ្តី​រក្សា​សៀវភៅ​អត្រានុកូលដ្ឋាន។ អភិបាល​ស្រុក និង​មន្រ្តី​រក្សា​សៀវភៅ​អត្រានុកូលដ្ឋាន​ស្រុក អនុវត្ត​ការ​ចម្លង​សំបុត្រ​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​របស់​ខ្លួន តាម​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ និង​ក្នុង​នាម​ក្រសួង​មហាផ្ទៃ។
ចរិកលក្ខណៈ ៖ ក្នុងការគ្រាប់គ្រង់រដ្ឋបាលតាមបច្ចេកទេសនេះ គឺគ្រប់គ្រង់តាម ឋានានុក្រម រដ្ឋបាលដែរ រដ្ឋបាល កណ្តាលបានផ្តល់ ឲ្យសម្រេច តាមលំដាប់ ថ្នាក់រៀងខ្លួន។ រាល់ប្រព័ន្ធការងារ​ គឺតាំងតំណាង រដ្ឋបាល កណ្តាល ដោយគ្មាន ការបោះឆ្នោត ជ្រើសតាំងអ្វីទេពោលគឺ អាជ្ញាធរមូលដ្ឋាន​ កើតមានឡើងនូវ សិទ្ធក្នុងការសម្រេច អាស្រ័យដោយសប្បុរសធម៌របស់ អាជ្ញាធររដ្ឋបាលកណ្តាល ប៉ុណ្ណោះ។ អាជ្ញាធរ មូលដ្ឋានគ្មានថវិកាផ្ទាល់ខ្លួនទេ គឺប្រើថវិការបស់ជាតិ ហើយក៏គ្មានសិទ្ធក្នុងការជ្រើស រើសបុគ្គលិកដែរ។
គុណសម្បត្តិ
-កាត់បន្ថយការប្រើប្រាស់អំណាចហូសហេតុរបសើអាជ្ញាធរកណ្តាល
-អាជ្ញាធរមូលដ្ឋានសម្រេចបញ្ហានៅនឹងកន្លែង
-ការងារឆាប់រហ័យចំនេញពេលវេលា និង ថរិការ
គុណវិបត្តិ
ខ្វះលទ្ធិប្រជាធិបតេយ្យ (រាល់ការសម្រេចស្ថិតនៅលើអំណាចកណ្តាល)។ ដកស្រង់ចេញពីសៀវភៅសំណួរចម្លើយចំណេះដឹងទូទៅ។

ប្រភព៖ - ​សៀវភៅ​ណែនាំ​ស្តីពី​តួនាទី ភារកិច្ច និង​របៀប​របប​ការងារ​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បោះពុម្ព​ដោយ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) ឆ្នាំ​២០១០
- គេហទំព័រ សារព័ត៌មានអនាគតថ្មី តាមរយៈតំណភ្ជាប់ http://ank-news.com/?p=334
- គេហទំព័រ angkorsetha តាមរយៈតំណភ្ជាប់ https://angkorsetha.wordpress.com/2015/08/28/តើវិមជ្ឈការ​-និង-វិសហមជ្/

Tuesday, August 28, 2018

កង្វះសុវត្ថិភាពទឹកស្អាតនៅកម្ពុជា​ (Cambodians lack access to safe water)


ប្រជាជនកម្ពុជាប្រមាណជា ៦,៣លាន (6.3 million) នាក់នៃប្រជាជនសរុបប្រមាណជា ១៥លាន (15 million) នាក់ មិនមានការប្រើប្រាស់ទឹកស្អាតដែលប្រកបដោយសុវត្ថិភាពនៅឡើយទេ។ ក្នុងចំណោមប្រជាជន ៦,៣លាន (6.3 million) នោះ មានប្រមាណជា ៣,៩លាន (3.9 million) នាក់ រស់នៅក្នុងជីវភាពក្រីក្រនៅតាមជនបទ ជាមួយនឹងកង្វះសុខភាព អនាម័យ និងសុវត្ថិភាពទឹកគ្រប់គ្រាន់។ ដោយគេប៉ាន់ប្រមាណឃើញថាមានកុមារប្រហែលជា ៤១% (41%) ងាយរងគ្រោះជាពិសេសដោយសារជំងឺតាមរយៈការប្រើប្រាស់ទឹក។ ជាងនេះទៅទៀត គេក៏សង្កេតឃើញផងដែរថា ជំងឺអាសន្នរោគ ដូចជាការរាគរូសជាដើម ជាជំងឺលំដាប់លេខ២ (2nd leading) ដែលបង្កឲ្យកុមារអាយុក្រោម៥ឆ្នាំ (5 years) ស្លាប់បាន ដោយមូលហេតុកង្វះវីតាមីន និងសារធាតុខនិជ។ ដោយសារមូលហេតុនេះ វាធ្វើឲ្យបាត់បង់លុយប្រចាំឆ្នាំប្រមាណជា ១៤៦លានដុល្លារ ($146 million) បើធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (Cambodia’s GDP)
-------------
World Water Day:

6.3 million Cambodians lack access to safe water: UNICEF
Increased commitment and investment needed to improve access and accelerate Cambodia’s economic and social development 

PHNOM PENH, Cambodia 21 March 2014 – It is almost four years since the UN General Assembly declared that water was a human right, meaning every person should have access to safe water and basic sanitation, yet 6.3 million Cambodians do not have this basic necessity, UNICEF said to mark World Water Day. Some 3.9 million of those without access to safe drinking water in Cambodia are poor and live in rural areas. Without safe water and adequate sanitation and hygiene, children (41 per cent of the population) are especially vulnerable to water-borne diseases. This costs lives and money. Diarrhoea is second leading cause of death for children under the age of five in Cambodia, while vitamin and mineral deficiencies due to diarrhea results in an annual loss of US$146 million to Cambodia’s GDP.

For more details please follow this link:
https://www.unicef.org/cambodia/12681_22270.html 

(នេះបើយោងតាមភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ អង្គការ UNICEF នៃទិវាទឹកពិភពលោក « World Water Day» កាលពីឆ្នាំ ២០១៤។)

អាស្រ័យហេតុនេះហើយ សូមថ្នាក់ដឹកនាំ និងបណ្តាស្ថាប័នដែលពាក់ព័ន្ធ ធ្វើការខ្វាយខ្វល់ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពប្រជាជននៅតាមជនបទឲ្យបានខ្លាំងក្លា ជាពិសេសទៅលើបញ្ហានៃទឹក ការប្រើប្រាស់ទឹក និងបង្គន់អនាម័យផងដែរ។ ទឹកជាអាយុជីវិតរបស់មនុស្ស និងតម្រូវការចាំបាច់របស់មនុស្ស ហើយតាមរយៈទឹកនេះ ក៏វាបង្កឲ្យមានជំងឺ និងបញ្ហាជាច្រើនទៀតផង។ (Life on this earth impossible while water does not exist. Water is the elixir to life; without it life is not possible. Water is life to us and all living things. ---Fetter, 2001 and Willis, 2008)

(Source: http://www.nicolefranco.com/blog/2015/7/23/planet-water-foundation-world-water-day-2014)

World Water Day
© UNICEF Cambodia/2014

«នឹង» «និង» និង​ «ហ្នឹង»

«នឹង» «និង» និង«ហ្នឹង»
==========
ដោយសង្កេតឃើញថាមានការយល់ច្រំ សរសេរខុស និងប្រើប្រាស់ខុសភាគច្រើននៃពលរដ្ឋខ្មែរយើង ដូច្នេះការប្រើប្រាស់ពាក្យ "និង" និង "នឹង" មានបួនប្រភេទដូចខាងក្រោមនេះ៖
១) "នឹង" ជាកិរិយាសព្ទ័ បញ្ជាក់ពីអនាគតកាល = will/be going to។ ឧទាហរណ៏ ខ្ញុំនឹងរៀបការនៅ៥ឆ្នាំខាងមុខទៀត។
២) "នឹង" ជាគុណនាម បញ្ជាក់ពីអ្វីមួយនៅនឹងថ្កល់ = stable។ ឧទាហរណ៏ ទឹកនៅនឹងថ្កល់។ សូមឯងឈរឲ្យនឹង។
៣) "នឹង" ជាធ្នាក់សម្រាប់ទាក់ = preposition។ ដូចជា to, with, at, etc. ឧទាហរណ៏ ខ្ញុំពេញចិត្តនឹងសំណួរដែលគាត់សួរណាស់។
៤) "និង" ជាឈ្នាប់សំរាប់ភ្ជាប់=conjunction ដូចជា and, or, etc. ឧទាហរណ៏ នាងនិងខ្ញុំលេង comments ក្នុង Facebook ជាមួយគ្នា។ ចក់និងចែមលួចស្រឡាញ់បុប្ផា។
===========
បញ្ជាក់ៈ សូមបងប្អូន កុំច្រឡំវាជាមួយនឹងពាក្យ "ហ្នឹង" អោយសោះ។  ការប្រើប្រាស់និងន័យគឺខុសគ្នាដាច់។ ឧទាហរណ៏ ផ្សារ​ហ្នឹងឈ្មោះផ្សារអង្គរ។ ទីនេះមានន័យថា ហ្នឹង= នុះ (this, these, that, here, there, right here, right now, and so)។ មានដូចជា៖ ហ្នឹង​ហើយ! ហ្នឹង​ឯង! ដំណើរ​ហ្នឹង! ហ្នឹង ខឹងនឹងខ្ញុំមែនទេ​? ។ល។ នេះជាឧទាហរណ៏មួយផ្នែកតូចប៉ុននោះ។ អ៊ីចឹងសូមស្វែងយល់ទាំងអស់គ្នា! អរគុណ!

ចំណាំ៖ សូមចូលរួមសរសេរអក្សរជាតិឲ្យបានត្រឹមត្រូវទាំងអស់គ្នា​ ។

ភូមិសាស្ត្រនយោបាយ ឥណ្ឌូណេស៊ី

បើផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ ឃ្លាំងចំណេះដឹង-The Knowledge Store ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៤ បានបង្ហាញទាំងស្រុងដូច្នេះថា៖

ឥណ្ឌូណេស៊ី ៖ ជាប្រទេសប្រជាធិបតេយ្យហើយឬនៅ?
ស៊ូហារតូ បានក្រសោបយកអំណាចមកក្តាប់ នៅឆ្នាំ១៩៦៦ ហើយបានដាក់គ្របទៅលើប្រទេសឥណ្ឌូណេស៊ីទាំងមូល អ្វីដែលគេហៅថា«សណ្តាប់ធ្នាប់ថ្មី» ពោលគឺរបបផ្តាច់ការមួយ ដែលឈរលើការបំភិតបំភ័យប្រជារាស្ត្រ និងការកាប់សម្លាប់ពួកអ្នកប្រឆាំង។ ជាក់ស្តែង កងទ័ពរបស់ ស៊ូហារតូ បានសម្លាប់ពួកកុម្មុយនិស្តអស់៥០០ ០០០នាក់យ៉ាងតិច លើកទីមួយនៅចុងឆ្នាំ១៩៦៥ និងលើកទីពីរនៅឆ្នាំ១៩៦៨។
ដូចគ្នាអ៊ីចឹងដែរ នៅទសវត្សរ៍ទី៧០ និងទី៨០ របបស៊ូហារតូ បានសម្លាប់ពួកអ្នកផ្តាច់ទឹកដីនិយម អស់យ៉ាងតិច៣០០ ០០០នាក់ នៅប៉ាពូអាស៊ី(Papouasie)ខាងលិច នៅអាឆេ (Aceh) និងនៅទីម័រ(Timor)ខាងកើត។ ដោយមានការគាំទ្រពីកងទ័ព ស៊ូហារតូ ត្រូវបានសភាជាតិបោះឆ្នោតតែងតាំងជាប្រធានាធិបតី ប្រាំឆ្នាំម្តង ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៩៨។
របបស៊ូហារតូបានរលំនៅឆ្នាំ១៩៩៨ កិនកម្ទេចដោយមហាបាតុកម្មរបស់ប្រជាជន ដែលរងទុក្ខវេទនា ដោយហេតុតែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។ តាំងពីពេលនោះមក ឥណ្ឌូណេស៊ីបានបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ។ ពលរដ្ឋមានសិទ្ធិបោះឆ្នោត ជ្រើសរើសប្រធានាធិបតី តំណាងរាស្ត្រ សមាជិកសភាតំបន់ និងអាជ្ញាធរខេត្តខណ្ឌ ហើយនៅឆ្នាំ២០០៤ មុខតំណែងប្រមុខរដ្ឋត្រូវបានផ្លាស់ប្តូរ ផ្ទេរពីលោកស្រី មេហ្កាវ៉ាទី សឺកាណូពូទ្រី (Megawati Soekarnoputri) មកឲ្យលោកស៊ូស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono) ដោយគ្មានអំពើហិង្សាកើតឡើងទៀតផង។
មានភស្តុតាងផ្សេងទៀតដែលបង្ហាញនូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេសឥណ្ឌូណេស៊ី ដូចជាសេរីភាពសារព័ត៌មាន វត្តមាននៃសហជីព ការលុបចោលអស់ពាក់កណ្តាលអាសនៈរបស់ពួកយោធានៅក្នុងសភាជាតិ និងការកែទម្រង់ស៊ីជម្រៅ នៅក្នុងសេនាធិការដ្ឋានកងទ័ព។ បណ្តើរៗ កងទ័ពឥណ្ឌូណេស៊ីយល់តួនាទីរបស់ខ្លួនកាន់តែច្បាស់ នោះគឺការពារទឹកដីនៃប្រទេស ប្រកាន់ជំហរអព្យាក្រឹត និងស្តាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។ ឯករាជភាពរបស់ទីម័រខាងកើត និងការដោះស្រាយបញ្ហានៅអាឆេ បានដោយសន្តិវិធី ក៏ជាសញ្ញាដែលបង្ហាញនូវភាពចាស់ទុំបណ្តើរៗនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូណេស៊ីដែរ។ ដូចគ្នាអ៊ីចឹងដែរ នយោបាយវិមជ្ឈការ ដែលត្រូវបានផ្តើមអនុវត្តនៅខែមករាឆ្នាំ២០០១ បានផ្ទេរអំណាចមិនតិចឡើយទៅឲ្យអាជ្ញាធរខេត្តខណ្ឌ និងបានជួយជំរុញប្រជាជនតាមទីជនបទដាច់ស្រយាល ឲ្យចូលរួមចំណែកយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែ ក៏នៅមានច្រើនណាស់ដែរឧបសគ្គ ដែលពន្យឺតនិងគំរាមប្រជាធិបតេយ្យូបនីយកម្មនៅឥណ្ឌូណេស៊ី។ ឧបសគ្គទីមួយ គឺអវត្តមាននៃឧត្តមគតិច្បាស់លាស់ នៅក្នុងជួរគណបក្សនីមួយៗ បានន័យថា គ្មានទេការប្រណាំងប្រជែងគ្នាផ្នែកគំនិត នៅលើឆាកនយោបាយ មានតែការប្រជែងគ្នារវាងបុគ្គល រវាងមេគណបក្សមួយ និងប្រមុខគណបក្សមួយទៀត។ ពេលបោះឆ្នោតម្តងៗ អ្នកនយោបាយឥណ្ឌូណេស៊ី មិនដែលមានកម្មវិធីអភិវឌ្ឍន៍ប្រទេស ដែលឈរលើទ្រឹស្តីនយោបាយអ្វីមួយច្បាស់លាស់ទេ។ មានដែរ ប្រធានបទដដែលៗមួយចំនួន ដូចជាមនោសញ្ចេតនាជាតិនិយម មនោគមវិជ្ជាសង្គមនិយម ឬក៍ទស្សនៈអ៊ីស្លាមជ្រុលនិយម។ ក៏ប៉ុន្តែ ប្រធានបទទាំងនេះតែងតែរលាយសាបសូន្យអស់ទៅវិញ ពេលបោះឆ្នោតហើយម្តងៗ។ គណបក្សនីមួយៗទៀតសោត សុទ្ធតែមានកងកម្លាំងសន្តិសុខរបស់គេរៀងៗខ្លួន ជាហេតុបង្កឲ្យមានការសម្លុតបំភិតបំភ័យប្រជាជន និងអំពើហិង្សា នៅពេលបោះឆ្នោតម្តងៗ ចាប់តាំងពីឆ្នាំ១៩៩៩មក។
ឧបសគ្គមួយទៀត ដែលគំរាមប្រជាធិបតេយ្យូបនីយកម្ម នៅឥណ្ឌូណេស៊ី គឺអសមត្ថភាពរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការតាក់តែង និងអនុវត្តនយោបាយសាធារណៈផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ មូលហេតុនៃប្រការបែបនេះ គឺបណ្តាលមកពីរដ្ឋឥណ្ឌូណេស៊ីខ្វះធនធានមនុស្ស ពឹងពាក់ការិយាធិបតេយ្យមួយពុករលួយនិងគ្មានប្រសិទ្ធិភាពដែលមិនចេះប្រមូលពន្ធដារ ហើយក៏មិនចេះចែកចាយដែរ ជំនួយសាធារណៈ ទៅឲ្យដល់ប្រជារាស្ត្រក្រីក្រ។
ក្រៅពីនេះ អំពើពុករលួយដែលជាកាកសំណល់សល់ពីសម័យស៊ូហារតូ បន្តស៊ីរូងគ្រប់ស្រទាប់ជាន់ថ្នាក់នៃប្រព័ន្ធគ្រប់គ្រងប្រទេស រហូតមកទល់សព្វថ្ងៃ។ សូមជម្រាបថា យោងទៅតាមអង្គការTransparency International ស៊ូហារតូ និងក្រុមគ្រួសារ បានលួចបង្វិលយកប្រាក់រដ្ឋ យ៉ាងតិច១៥ ០០០ លានដុល្លារ។

ជាការពិតណាស់ដែលថា ក្រោយពីបានជាប់ឆ្នោតជាប្រធានាធិបតីនៅខែកញ្ញាឆ្នាំ២០០៤ និងក្រោយពីបានជាប់ឆ្នោតជាថ្មីនៅខែកក្កដាឆ្នាំ២០០៩ លោក យុយដូយ៉ូណូ ដែលល្បីឈ្មោះថាជាមនុស្សស្អាតស្អំ បានចាត់ទុកការកម្ចាត់អំពើពុករលួយថា ជាបុព្វហេតុជាតិ។ ក៏ប៉ុន្តែ មកទល់ឥឡូវ អំពើពុករលួយ នៅតែជាបញ្ហាធំជាងគេបង្អស់មួយដែលពន្យឺតប្រជាធិបតេយ្យូបនីយកម្មនិងការអភិវឌ្ឍន៍នៃប្រទេសឥណ្ឌូណេស៊ី៕

Image result for sukarno

អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Suharto (ឆ្វេង) និង​អតីត​ប្រធានាធិបតី​អាមេរិក Richarles Nixon (ស្តាំ) (Photo : Reuters/Wikimédia)

Monday, August 27, 2018

តើជនជាតិខ្មែរខ្ជិលមែនទេ?

លើលោកនេះគ្មានមនុស្សណាខ្ជិលនោះទេ គ្រាន់តែពួកគេមិនទាន់រកមូលហេតុគ្រប់គ្រាន់អោយគេឧស្សាហ៍ប៉ុណ្ណោះ។ គេថាជនជាតិខ្មែរខ្ជិលគឺ ខ្ជិលរហូតសាងសង់ប្រាសាទ រាប់ពាន់នឹងរហូតមកដល់សព្វថ្ងៃ អ្នកបុរាណវិទ្យា និងប្រវត្តិសាស្ត្រក៏មិនទាន់ រកឃើញវិធីច្បាស់លាស់ថាតើខ្មែរអាចសាងសង់ប្រាសាទនោះដោយរបៀបណាផង។

កាលពេលកន្លងទៅនេះវិទ្យុបារាំង បានលើកឡើងពីជំនាន់អាណានិគម ដែលបារាំងចោទថាខ្មែរខ្ជិល។ ខ្ញុំសួរដូចឆោត តើអោយខ្មែរឧស្សាហ៍យ៉ាងម៉េច បើស្រែខ្មែរអ្នកធ្វើ ហើយប្រយោជន៍ពួកអាខ្មោចបារាំងអ្នកចាំប្រមូលហ្នឹង😒។ តើមនុស្សណាដែលល្ងង់ប្រឹងធ្វើការ ហើយប្រយោជន៍អ្នកដទៃ ចាំទទួលស្រាប់ ហើយជិះជាន់កេងប្រវ័ញ្ចសព្វបែបយ៉ាងនោះ។ នៅខ្មែរគេថាកម្មករខ្មែរខ្ជិល ខ្ញុំថាអ្នកឯងមើលកម្មករខ្មែរនៅកូរ៉េ គេអោយធ្វើការតែ៨ម៉ោងទេ តែពួកគាត់ស្ម័គ្រចិត្តធ្វើដល់១២ម៉ោង តើដោយសារមូលហេតុអីបានពួកគាត់ឧស្សាហ៍។

និយាយជារួម ជនជាតិខ្មែរមានលក្ខណៈពិសេសមួយខុសពីចិនយួន ដែលខ្ញុំតែងល្បងនិយាយជាមួយមិត្តភក្តិចិនថា ជនជាតិចិនអ្នកឯងអាចសាងសង់មហាកំពែងបានតែមិនអាចសាងសង់អង្គរបាននោះទេ ហើយជនជាតិខ្មែរខ្ញុំអាចសង់អង្គរបានតែមិនអាចសាងសង់មហាកំពែងបាននោះទេ។ មហាកំពែងត្រូវបានសាងសង់ដោយបង្ខំជនជាតិចិនទៅធ្វើ ដែលខុសពីអង្គរ ។ អង្គរគឺប្រជាជនស្ម័គ្រចិត្តចូលរួមជាមួយមហាក្សត្រកសាង។  ជនជាតិខ្មែរបើបង្ខំអោយធ្វើការវិញ ដូចអូសឬស្សីបញ្ច្រាសចុង តែបើពួកគេស្ម័ត្រចិត្តវិញ គឺស្អីក៏ពួកគាត់ហ៊ានលះបង់ដែរ។ នេះហើយជាលក្ខណៈពិសេសនៃជនជាតិខ្មែរ។

 ខ្ញុំសង្ឃឹមបងប្អូនខ្មែរយើងត្រូវមានជំនឿជាក់លើខ្លួនឯងឡើងវិញ កុំជឿលង់តាមសម្តីពួកបរទេសដែលមិនយល់ពីខ្មែរឬ អ្នកនយោបាយដែលមិនយល់ពីជាតិសាសន៍ឯង ហើយជេរត្មិះដៀលជនជាតិខ្លួនឯងនោះ ដើម្បីប្រមូលយកមនុស្សអោយដើរតាមមនោគមវិជ្ជាដ៏ឆ្កួតលីលាខ្លួននោះ។ ជាចុងក្រោយខ្ញុំនៅមាន ពាក្យមួយឃ្លាទៀត ដែលចង់និយាយ តែសុំមិននិយាយទេ ទុកលទ្ធភាពអោយបងប្អូន អោយសាកគិត និងពិចារណានូវអ្វីដែលខ្ញុំបានសរសេរខាងលើ ថាតើបងប្អូនយល់បែបណាដែរ?
(ដោយ Thul Visal)




Hydrogeochemistry

Groundwater (GW) though vastly important resource for man, however, it may not meet the standards because it contains dissolved constituents coming from natural sources. Obviously, as stated by Hiscock (2005), the chemical and biochemical interactions between groundwater and the geological materials of soils and rocks through which water flows as well as by the chemistry of incoming water, provide a wide variety of dissolved inorganic and organic constituents. Likewise, water contains dissolved salts, dissociated into cations (positively charged ions) and anions (negatively charged ions). The most common dissolved cations are sodium (Na+), calcium (Ca2+), magnesium (Mg2+), and potassium (K+). The most common anions are chloride (Cl-), bicarbonate (HCO3-), and sulfate (SO42-) (Mazor, 2004; Khadri & Pande, 2015).

GW quality variation is a function of physical and chemical constituents in an area influenced by geological and anthropogenic activities (Srinivasamoorthy et al., 2014). Hydro-geochemistry that constitutes the other issues deals with processes such as dissolution, precipitation, absorption and desorption, ion exchange reactions and the residence time along the flow path which controls the chemical composition of GW, which alter GW quality (Kazemi & Mohammadi, 2012). As there is an increasing interest in environmental issues, hydro-geochemistry is very necessary from viewpoint of environmental impact assessment (Šráček & Zeman, 2004).

Understanding the principal processes that control GW chemistry is either crucial, in terms of sustainable management of GW resources, or scientifically challenging. Research and knowledge of hydro-geochemistry and evolution of GW can disclose the present situation of GW and the interacting mechanism between GW and environment and is essential to determine the origin of chemical composition of GW. Moreover, it is as vital as its quality since it is the key factor to determine its suitability for drinking, domestic, engineering, agricultural, and industrial aspects (Subramani, Elango & Damodarasamy, 2005).





Friday, May 12, 2017

Nitrate

https://plus.google.com/collection/cVU_GE

Arsenic pollution in Cambodia

Arsenic is the most critical chemical groundwater contaminant in Cambodia because it affects a very large area and has the most severe health consequences for those consuming arsenic contaminated water for a long time (generally 5 to 10 years).  Long-term consumption can cause various internal cancers and visible manifestations on the hands and feet, known as hyperkeratosis.  Arsenic concentrations in Cambodia have been found as high as 3000 ppb where the WHO and Cambodian drinking water quality standards are 10 ppb, and 50 ppb, respectively.  Figure above presents areas where Arsenic has been observed to be elevated in the groundwater.
However, Arsenic is sometimes found above the drinking water standards in locations away from the rivers and this is still a cause for concern.  Also, in the Arsenic impacted areas, there is a much greater risk for high concentrations in deeper tube wells as opposed to shallower dug wells (RDI, 2012).

រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា

សូមរំលឹកម្តងទៀត !... ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរ...