ការចែករម្លែក គឺជាចិត្ដសប្បុរសមួយ និងបង្កើនការអាន និងការស្វែងយល់ ហើយជាចុងក្រោយនាំឲ្យមានការពង្រឹងអំណាច ឬសក្តានុពលនៃចំណេះដឹងរបស់មនុស្ស ។ ការអានគឺជាគ្រាប់ពូជនៃបញ្ញា ។ Sharing is a kindness and increase reading and understanding and eventually empowering knowledge of people. Reading is seed of intelligence.
Share
Friday, September 14, 2018
Friday, August 31, 2018
គោលការណ៍សំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ
គោលការណ៍សំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ៖
១) ការគោរពសិទ្ធិមនុស្ស
២) ការចូលរួមពីប្រជាពលរដ្ឋ
៣) ប្រព័ន្ធនយោបាយពហុបក្ស
៤) នីតិរដ្ឋ
៥) រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវ និងមានអភិបាលកិច្ចល្អ
៦) តុល្យភាពរវាងអំណាចទាំងបី (នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ)
៧) រដ្ឋបាល និងកម្លាំងប្រដាប់អាវុធអព្យាក្រឹត
៨) សេដ្ឋកិច្ចទីផ្សារសេរី (ជៀសវាងកាន់កាប់ផ្តាច់មុខទៅលើបក្សពួកអញ)
៩) បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទៀងទាត់
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់នេះ
https://drive.google.com/file/d/19uBNBF9MF8aKIjIJK_54BfS-qBc4bT7l/view?usp=drivesdk

Thursday, August 30, 2018
នេះជាប្រវត្តិនៃ «ល្ខោន ខោល»ខ្មែរ ដែលកូនខ្មែរទាំងអស់ គួរតែដឹង!
https://www.khmerload.com/news/88283
នេះជាប្រវត្តិនៃ «ល្ខោន ខោល»ខ្មែរ ដែលកូនខ្មែរទាំងអស់ គួរតែដឹង!
នេះជាប្រវត្តិនៃ «ល្ខោន ខោល»ខ្មែរ ដែលកូនខ្មែរទាំងអស់ គួរតែដឹង!
sreylin, Khmerload
២២ ម៉ោងមុន 09:56 August 30, 2018
២២ ម៉ោងមុន 09:56 August 30, 2018
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា«ល្ខោនខោល» ខ្មែរបានបង្កើតឡើង ជាច្រើនឆ្នាំ និងជំនាន់មកហើយ ក៏ប៉ុន្តែនៅតែមិនទាន់មានក្មេងៗជំនាន់ក្រោយៗ បានដឹងពីប្រវត្តិច្បាស់ នៃការដាក់ឈ្មោះ ក៏ដូចជាការបង្កើតឡើងនៃការសម្តែងបែបនេះឡើង នោះទេ។
ជាក់ស្តែង មួយរយៈពេលនេះឃើញថា មានកូនខ្មែរជាច្រើនបាននាំគ្នាបង្ហោះរូបភាពក៏ដូចជាសារ ព្រោងព្រាតពេញបណ្តាញសង្គម ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាសិល្បៈមួយនេះគឺជារបស់ខ្មែរ និងមានការចូលរួមការពារពីប្រជាជនខ្មែរផងដែរ។
យ៉ាងណាមិញ «ល្ខោនខោល» គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលក្រៅពីឈ្មោះថាល្ខោនខោល ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម ក្នុងអំឡុងប្រហែលសតវត្សរ៍ទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងប្រាសាទអង្គរជាច្រើន។
លើសពីនេះទៅទៀត យោងតាមសៀវភៅ «ទស្សនីយភាពខ្មែរ» អត្ថាធិប្បាយថា ពាក្យថា «ខោល» ឬ «ល្ខោនខោល» បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា ៖ ខោលគឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ » ។ចំពោះលោកហ្សក សឺដេស វិញ បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះសម្រាប់លោកសឺដេស ល្ខោនខោលគឺជា «ល្ខោននៃរបាំស្វា» ។
បន្ទាប់មកទៀតក៏មានការកត់ត្រាជាច្រើនទៀត ដែលអ្នកជំនាន់មុន បាននាំគ្នាជួយផ្សព្វផ្សាយ រំលឹកដល់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងច្បាស់ អ្វីដែលរៀបរាប់ខាងលើនេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ៕
ដូច្នោះចង់ដឹងថា ប្រវត្តិរបស់«ល្ខោនខោល» មានចំនុចពិសេស ក៏ដូចជាដំណើរដើមទងបែបណានោះ សូមទស្សនារូបភាពខាងក្រោម ដែលជាកម្រងសៀវភៅប្រវត្តិនៃល្ខោនខោល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែលnews@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូតhttps://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com
In Case You Missed It
We'd like to show you notifications for the latest news and updates.
ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ
ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ
១/ ប្រព័ន្ធមជ្ឈការ (Centralization)៖ គឺជាការគ្រប់គ្រង់រដ្ឋមួយប្រភេទ ដែលរដ្ឋាភិបាលដឹកនាំរដ្ឋដោយ ផ្ទាល់ ហើយអាជ្ញាធរដែនដីគ្រាន់តែ ជាស្ពាន់ប៉ុន្នោះ។ បើគេនិយាយ ពីមជ្ឈការ គឺគេនិយាយអំពីអំណាចកណ្តាល គឺអំណាចរដ្ឋបាលរបស់រដ្ឋាភិបាល ដែល កាន់កាប់ដោយ នាយករដ្ឋបន្រ្តី និង រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានស្ថាប័ន ទាំងឡាយ។ ប្រព័ន្ធការមជ្ឈការមានគោលបំណងធំ បី គឺ៖
១.និតិបុគ្គលសាធារណៈមានតែរដ្ឋ
២.អំណាចសំរេចសេចក្តី និងបញ្ជាស្ថិតនៅរដ្ឋបាលកណ្តាលទាំងអស់
៣.រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមឋានានុក្រម។
ចរិកលក្ខណៈ៖ ការគ្រប់គ្រង់រដ្ឋបាល តាមប្រព័ន្ធនេះ គឺគេធ្វើការគ្រប់គ្រង់តាម តារាងរាងសាជីជ្រុង ដោយអំណាចក្នុងការសម្រេច ទាំងអស់ ជារបស់រដ្ឋបាលកណ្តាលទាំងអស់។
ដូចនេះរាល់ការ បង្កើតនូវការសម្រេច ការកែប្រែអ្វីៗ ដោយរដ្ឋបាលកណ្តាលទាំងអស់។ ឧទាហរណ៍ ៖ លោក “ក” ជាអភិបាលនៃខេត្តណាមួយ គាត់មិនមានសិទ្ធក្នុង ការចេញ លិខិតឆ្លងដែនឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះទេ។ផ្ទុយទៅវិញរាស្ត្រប្រជា ត្រូវមកធ្វើការសុំធ្វើលិខិត ឆ្លងដែនដែនពីរដ្ឋបាលកណ្តាល។
គុណសម្បត្តិ
-អំណាចកណ្តាលជួយខេត្តបាន
-អំណាចកណ្តាលតែងតាំងទាំងសុទ្ធតែជាមនុស្សមានសមត្ថភាព
-មានឯករាជភាពជាតិ (មានន័យថារដ្ឋកំណត់ធ្វើអ្វីមួយដូចគ្នាទាំងអស់នាំឲ្យមាន ឯកភាពខាង ទស្សនៈ ហើយឯកភាពនៃប្រទេសជាតិមានភាពរឹងមាំ។)
គុណវិបត្តិ
-យឺតយ៉ាវខាងសាហ៊ុយ (រដ្ឋបាលសមេចតែម្នាក់ឯងដោយអត្តនោម័ត)
-ខ្វះលទ្ធភាពប្រជាធិតេយ្យ(អាជ្ញាធរតែតាំង)
-សម្រេចកិច្ចការដោយមិនយល់សភាពការណ៍ (សម្រេចលើកិច្ចការដែលខ្លូនស្តាប់មិនបាន) រដ្ឋការមិនបានដឹងពីតម្រូវការ របស់ពលរដ្ឋមូលដ្ឋាន ហើយឆ្លើយតបមិនចំតម្រូវការរបស់ប្រជាពលរដ្ឋ។

២/ ប្រព័ន្ធវិមជ្ឈការ (Decentralization)៖ គឺជាប្រព័ន្ធមួយដែលអាជ្ញាធររដ្ឋបាលកណ្តាល ទទួលស្គាល់នូវសិទ្ធ អំណាច ក្នុងការសម្រេច របស់អាជ្ញាធររដ្ឋបាល មូលដ្ឋាន ដោយមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា។ វិមជ្ឈការជាប្រព័ន្ធ រដ្ឋបាលមួយដែល អនុញ្ញាត អោយសមូហភាពដែនដី ឬសេវាសាធារណៈធ្វើការគ្រប់គ្រង ដោយខ្លួនឯង ក្នុងក្របខ័ណ្ឌនៃកាគោរពគោលការណ៍ និត្យានុកូលភាព។
ន័យម្យ៉ាងទៀត វិមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។
ឧទាហរណ៍៖
រាជរដ្ឋាភិបាលបានផ្ទេរថវិកាចំនួន ៤០លានរៀល សម្រាប់ជាថវិការបស់រដ្ឋបាលស្រុកមួយក្នុងគោលដៅនៃការអភិវឌ្ឍ។ ក្រុមប្រឹក្សាស្រុកនោះមានភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកានោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ស្រុក ដោយផ្អែកតាមកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ស្រុក ដែលបានអនុម័តដោយក្រុមប្រឹក្សា ដូចជា សម្រាប់ជីអណ្ដូងទឹកស្អាត ជួសជុលផ្លូវលំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅក្នុងសហគមន៍តាមតម្រូវការរបស់ប្រជាពលរដ្ឋជាដើម។ ក្នុងន័យនេះ ថវិកា៤០លានរៀល រដ្ឋាភិបាលបានផ្តល់នូវភាពជាម្ចាស់ក្នុងការគ្រប់គ្រងដល់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាមានភាពម្ចាស់ក្នុងការជ្រើសរើសគម្រោងមួយចំនួនដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិកានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ថវិកាទាំងនេះ ក្រុមប្រឹក្សាត្រូវតែអនុវត្តតាមនីតិវិធីដែលបានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានស្តីពីថវិកាស្រុក។

ចរិកលក្ខណៈទោះប្បីទម្រង់នៃការរៀបចំនេះ មានប្រគល់អោយសមូហភាពដែនដីនូវសិទ្ថ អំណាច ក្នុងការសម្រេចប្រកបដោយស្វ័យភាពក៏ដោយ ក៏នៅមានកិច្ចការធំៗមួយចំនួន អជ្ញាធរកណ្តាលអោប ក្រសោបតែម្នាក់ឯងនោះគឺ
-កិច្ចការពារជាតិ(កងទ័ព)
-កិច្ចការសន្តិសុខ(នគរបាល)
-កិច្ចការពាណិជ្ជកម្មក្រៅប្រទេស
-កិច្ចការតុលាការ
-កិច្ចបោះពុម្ភប្រាក់
-កិច្ចការធ្វើច្បាប់
-កិច្ចការកទូត
-កិច្ចការអត្រានុកូលដ្ឋាន
-ធនធានធម្មជាតិ …។ ជាកិច្ចការផ្តាច់មុចរបស់រដ្ឋ។
រដ្ឋបាលកណ្តាលផ្តល់សមូហភាពដែនដីអោយទៅ រដ្ឋបាលមូលដ្ឋានភាគ ច្រើន គឺផ្នែក សេដ្ឋកិច្ច វប្បធម៏ និង ការងារអភិវឌ្ឍន៍។
គុណសម្បត្តិ
ចំណាយពេលវេលាតិចក្នុងការ ទទួលសេវានាំអោយមានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅ។
ស័្វយភាពការងារនាំអោយមានកម្លាំងចិត្ត
ជាគ្រឹះនៃប្រជាធិបតេយ្យតាមមូលដ្ឋាន
មានលទ្ធិប្រជាធិបតេយ្យស៊ីជរៅព្រោះ មានការចូលពីប្រជាពលរដ្ឋក្នុងការ សម្រេចនូវអ្វីៗ ដែលជាប្រយោជន៍រាស្ត្រ។
គុណវិបត្តិ
-អាចបែកបាក់សាមគ្គីរវាងសមូហភាព និងសមូហភាព
-ធ្វើឲ្យអាជ្ញាធរកណ្តាលមានការទន់ខ្សោយ
-ការអភិវឌ្ឍន៍អាចតាមរបៀបអាណាធិបតេយ្យព្រោះ ការអភិវឌ្ឍន៍មានការ ប្រកូតប្រជែងនាំឲ្យមានការប៉ះពាល់ ដល់សមូហភាពរៀងៗខ្លួន។
-ប្រព័ន្ធមជ្ឈការគ្មានអំណាច ឋានានុក្រមទេ ព្រោះអជ្ញាធរនីមួយៗ មានសិទ្ធសម្រេចរៀងៗ ខ្លួនតាមច្បាប់កំណត់។

៣/ វិសហមជ្ឈការ (Deconcentralization)៖ ជាបច្ចេកទេសរដ្ឋបាលមួយ ដែលអាជ្ញាធររដ្ឋបាល កណ្តាល រំលែកអំណាច ឬកិច្ចការមួយចំនួនឲ្យទៅ រដ្ឋបាលមូលដ្ឋាន ធ្វើការសម្រេច ដោយខ្លួនឯងផ្ទាល់ មានន័យថា វាបច្ចេកទេស មួយក្នុងការៀបចំរដ្ឋ ដើម្បីជួយសម្រួល ដល់ប្រព័ន្ធមជ្ឈការ ហើយបានផ្តល់ឲ្យនៅអំណាចខ្លះៗ ដែរពីមុនវាជាអំណាចរបស់រដ្ឋបាលកណ្តាល។
ឯន័យម្យ៉ាងទៀត វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។
ឧទាហរណ៍ ១៖
ក្រសួងកសិកម្ម ធ្វើប្រតិភូកម្មមុខងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឲ្យទៅមន្ទីរកសិកម្មខេត្ត ព្រមទាំងផ្តល់ធនធាន និងបច្ចេកទេសឲ្យមន្ទីរកសិកម្មខេត្ត ដើម្បីផ្សព្វផ្សាយដល់ប្រជាកសិករនៅក្នុងខេត្តរបស់ខ្លួន។ មន្ទីរកសិកម្មខេត្តធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម តាមការណែនាំរបស់ក្រសួងកសិកម្ម ក្នុងនាមជាតំណាងឲ្យក្រសួងកសិកម្ម។
ឧទាហរណ៍ ២៖
ក្រសួងមហាផ្ទៃ ធ្វើប្រតិភូកម្មមុខងារធ្វើសេចក្តីចម្លងអត្រានុកូលដ្ឋាន ទៅឲ្យក្រុមប្រឹក្សាស្រុក ហើយអភិបាលស្រុកត្រូវបានប្រគល់ឲ្យអនុវត្តការងារនេះ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ ក្នុងការធ្វើប្រតិភូកម្មមុខងារនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវធនធាន និងការបណ្តុះបណ្តាលសមត្ថភាព ដល់អភិបាលស្រុក និងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋាន។ អភិបាលស្រុក និងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋានស្រុក អនុវត្តការចម្លងសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួន តាមការណែនាំពីក្រសួងមហាផ្ទៃ និងក្នុងនាមក្រសួងមហាផ្ទៃ។

ចរិកលក្ខណៈ ៖ ក្នុងការគ្រាប់គ្រង់រដ្ឋបាលតាមបច្ចេកទេសនេះ គឺគ្រប់គ្រង់តាម ឋានានុក្រម រដ្ឋបាលដែរ រដ្ឋបាល កណ្តាលបានផ្តល់ ឲ្យសម្រេច តាមលំដាប់ ថ្នាក់រៀងខ្លួន។ រាល់ប្រព័ន្ធការងារ គឺតាំងតំណាង រដ្ឋបាល កណ្តាល ដោយគ្មាន ការបោះឆ្នោត ជ្រើសតាំងអ្វីទេពោលគឺ អាជ្ញាធរមូលដ្ឋាន កើតមានឡើងនូវ សិទ្ធក្នុងការសម្រេច អាស្រ័យដោយសប្បុរសធម៌របស់ អាជ្ញាធររដ្ឋបាលកណ្តាល ប៉ុណ្ណោះ។ អាជ្ញាធរ មូលដ្ឋានគ្មានថវិកាផ្ទាល់ខ្លួនទេ គឺប្រើថវិការបស់ជាតិ ហើយក៏គ្មានសិទ្ធក្នុងការជ្រើស រើសបុគ្គលិកដែរ។
គុណសម្បត្តិ
-កាត់បន្ថយការប្រើប្រាស់អំណាចហូសហេតុរបសើអាជ្ញាធរកណ្តាល
-អាជ្ញាធរមូលដ្ឋានសម្រេចបញ្ហានៅនឹងកន្លែង
-ការងារឆាប់រហ័យចំនេញពេលវេលា និង ថរិការ
គុណវិបត្តិ
ខ្វះលទ្ធិប្រជាធិបតេយ្យ (រាល់ការសម្រេចស្ថិតនៅលើអំណាចកណ្តាល)។ ដកស្រង់ចេញពីសៀវភៅសំណួរចម្លើយចំណេះដឹងទូទៅ។

ប្រភព៖ - សៀវភៅណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបោះពុម្ពដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឆ្នាំ២០១០
- គេហទំព័រ សារព័ត៌មានអនាគតថ្មី តាមរយៈតំណភ្ជាប់ http://ank-news.com/?p=334
- គេហទំព័រ angkorsetha តាមរយៈតំណភ្ជាប់ https://angkorsetha.wordpress.com/2015/08/28/តើវិមជ្ឈការ-និង-វិសហមជ្/
Tuesday, August 28, 2018
កង្វះសុវត្ថិភាពទឹកស្អាតនៅកម្ពុជា (Cambodians lack access to safe water)
ប្រជាជនកម្ពុជាប្រមាណជា ៦,៣លាន (6.3 million) នាក់នៃប្រជាជនសរុបប្រមាណជា
១៥លាន (15 million) នាក់ មិនមានការប្រើប្រាស់ទឹកស្អាតដែលប្រកបដោយសុវត្ថិភាពនៅឡើយទេ។
ក្នុងចំណោមប្រជាជន ៦,៣លាន (6.3 million) នោះ មានប្រមាណជា ៣,៩លាន (3.9
million) នាក់
រស់នៅក្នុងជីវភាពក្រីក្រនៅតាមជនបទ ជាមួយនឹងកង្វះសុខភាព អនាម័យ
និងសុវត្ថិភាពទឹកគ្រប់គ្រាន់។ ដោយគេប៉ាន់ប្រមាណឃើញថាមានកុមារប្រហែលជា ៤១% (41%)
ងាយរងគ្រោះជាពិសេសដោយសារជំងឺតាមរយៈការប្រើប្រាស់ទឹក។
ជាងនេះទៅទៀត គេក៏សង្កេតឃើញផងដែរថា ជំងឺអាសន្នរោគ ដូចជាការរាគរូសជាដើម
ជាជំងឺលំដាប់លេខ២ (2nd leading) ដែលបង្កឲ្យកុមារអាយុក្រោម៥ឆ្នាំ (5
years) ស្លាប់បាន
ដោយមូលហេតុកង្វះវីតាមីន និងសារធាតុខនិជ។ ដោយសារមូលហេតុនេះ
វាធ្វើឲ្យបាត់បង់លុយប្រចាំឆ្នាំប្រមាណជា ១៤៦លានដុល្លារ ($146 million) បើធៀបទៅនឹងផលិតផលក្នុងស្រុកសរុប
(Cambodia’s GDP)។
-------------
World Water Day:
6.3 million Cambodians lack access to safe water: UNICEF
Increased commitment and investment needed to improve access and accelerate Cambodia’s
economic and social development
PHNOM PENH, Cambodia 21 March 2014 – It is almost four years since the UN General
Assembly declared that water was a human right, meaning every person should have access to safe
water and basic sanitation, yet 6.3 million Cambodians do not have this basic necessity, UNICEF
said to mark World Water Day.
Some 3.9 million of those without access to safe drinking water in Cambodia are poor and live in
rural areas. Without safe water and adequate sanitation and hygiene, children (41 per cent of the
population) are especially vulnerable to water-borne diseases.
This costs lives and money.
Diarrhoea is second leading cause of death for children under the age of five in Cambodia, while
vitamin and mineral deficiencies due to diarrhea results in an annual loss of US$146 million to
Cambodia’s GDP.
For more details please follow this link:
https://www.unicef.org/cambodia/12681_22270.html
(នេះបើយោងតាមភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ អង្គការ UNICEF
នៃទិវាទឹកពិភពលោក
« World Water Day» កាលពីឆ្នាំ ២០១៤។)
អាស្រ័យហេតុនេះហើយ សូមថ្នាក់ដឹកនាំ និងបណ្តាស្ថាប័នដែលពាក់ព័ន្ធ
ធ្វើការខ្វាយខ្វល់ និងយកចិត្តទុកដាក់ពីសុខទុក្ខ
និងជីវភាពប្រជាជននៅតាមជនបទឲ្យបានខ្លាំងក្លា ជាពិសេសទៅលើបញ្ហានៃទឹក
ការប្រើប្រាស់ទឹក និងបង្គន់អនាម័យផងដែរ។ ទឹកជាអាយុជីវិតរបស់មនុស្ស
និងតម្រូវការចាំបាច់របស់មនុស្ស ហើយតាមរយៈទឹកនេះ ក៏វាបង្កឲ្យមានជំងឺ
និងបញ្ហាជាច្រើនទៀតផង។ (Life on this earth impossible while water does
not exist. Water is the elixir to life; without it life is not possible. Water
is life to us and all living things. ---Fetter, 2001 and Willis, 2008)
(Source: http://www.nicolefranco.com/blog/2015/7/23/planet-water-foundation-world-water-day-2014)
© UNICEF Cambodia/2014
«នឹង» «និង» និង «ហ្នឹង»
«នឹង» «និង» និង«ហ្នឹង»
==========
ដោយសង្កេតឃើញថាមានការយល់ច្រំ សរសេរខុស
និងប្រើប្រាស់ខុសភាគច្រើននៃពលរដ្ឋខ្មែរយើង ដូច្នេះការប្រើប្រាស់ពាក្យ
"និង" និង "នឹង" មានបួនប្រភេទដូចខាងក្រោមនេះ៖
១) "នឹង" ជាកិរិយាសព្ទ័ បញ្ជាក់ពីអនាគតកាល = will/be
going to។
ឧទាហរណ៏ ខ្ញុំនឹងរៀបការនៅ៥ឆ្នាំខាងមុខទៀត។
២) "នឹង" ជាគុណនាម បញ្ជាក់ពីអ្វីមួយនៅនឹងថ្កល់ = stable។ ឧទាហរណ៏
ទឹកនៅនឹងថ្កល់។ សូមឯងឈរឲ្យនឹង។
៣) "នឹង" ជាធ្នាក់សម្រាប់ទាក់ = preposition។ ដូចជា to,
with, at, etc. ឧទាហរណ៏
ខ្ញុំពេញចិត្តនឹងសំណួរដែលគាត់សួរណាស់។
៤) "និង" ជាឈ្នាប់សំរាប់ភ្ជាប់=conjunction ដូចជា and,
or, etc. ឧទាហរណ៏
នាងនិងខ្ញុំលេង comments ក្នុង Facebook ជាមួយគ្នា។
ចក់និងចែមលួចស្រឡាញ់បុប្ផា។
===========
បញ្ជាក់ៈ សូមបងប្អូន កុំច្រឡំវាជាមួយនឹងពាក្យ "ហ្នឹង"
អោយសោះ។
ការប្រើប្រាស់និងន័យគឺខុសគ្នាដាច់។ ឧទាហរណ៏ ផ្សារហ្នឹងឈ្មោះផ្សារអង្គរ។
ទីនេះមានន័យថា ហ្នឹង= នុះ (this, these, that, here, there, right here,
right now, and so)។ មានដូចជា៖ ហ្នឹងហើយ! ហ្នឹងឯង! ដំណើរហ្នឹង! ហ្នឹង
ខឹងនឹងខ្ញុំមែនទេ? ។ល។ នេះជាឧទាហរណ៏មួយផ្នែកតូចប៉ុននោះ។ អ៊ីចឹងសូមស្វែងយល់ទាំងអស់គ្នា!
អរគុណ!
ចំណាំ៖ សូមចូលរួមសរសេរអក្សរជាតិឲ្យបានត្រឹមត្រូវទាំងអស់គ្នា ។
ភូមិសាស្ត្រនយោបាយ ឥណ្ឌូណេស៊ី
បើផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ ឃ្លាំងចំណេះដឹង-The Knowledge Store ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៤ បានបង្ហាញទាំងស្រុងដូច្នេះថា៖
ឥណ្ឌូណេស៊ី ៖ ជាប្រទេសប្រជាធិបតេយ្យហើយឬនៅ?
ស៊ូហារតូ បានក្រសោបយកអំណាចមកក្តាប់ នៅឆ្នាំ១៩៦៦
ហើយបានដាក់គ្របទៅលើប្រទេសឥណ្ឌូណេស៊ីទាំងមូល អ្វីដែលគេហៅថា«សណ្តាប់ធ្នាប់ថ្មី»
ពោលគឺរបបផ្តាច់ការមួយ
ដែលឈរលើការបំភិតបំភ័យប្រជារាស្ត្រ និងការកាប់សម្លាប់ពួកអ្នកប្រឆាំង។ ជាក់ស្តែង
កងទ័ពរបស់ ស៊ូហារតូ បានសម្លាប់ពួកកុម្មុយនិស្តអស់៥០០ ០០០នាក់យ៉ាងតិច
លើកទីមួយនៅចុងឆ្នាំ១៩៦៥ និងលើកទីពីរនៅឆ្នាំ១៩៦៨។
ដូចគ្នាអ៊ីចឹងដែរ នៅទសវត្សរ៍ទី៧០ និងទី៨០ របបស៊ូហារតូ
បានសម្លាប់ពួកអ្នកផ្តាច់ទឹកដីនិយម អស់យ៉ាងតិច៣០០ ០០០នាក់ នៅប៉ាពូអាស៊ី(Papouasie)ខាងលិច នៅអាឆេ (Aceh)
និងនៅទីម័រ(Timor)ខាងកើត។ ដោយមានការគាំទ្រពីកងទ័ព
ស៊ូហារតូ ត្រូវបានសភាជាតិបោះឆ្នោតតែងតាំងជាប្រធានាធិបតី ប្រាំឆ្នាំម្តង
ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៩៨។
របបស៊ូហារតូបានរលំនៅឆ្នាំ១៩៩៨ កិនកម្ទេចដោយមហាបាតុកម្មរបស់ប្រជាជន
ដែលរងទុក្ខវេទនា ដោយហេតុតែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។ តាំងពីពេលនោះមក
ឥណ្ឌូណេស៊ីបានបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ។ ពលរដ្ឋមានសិទ្ធិបោះឆ្នោត
ជ្រើសរើសប្រធានាធិបតី តំណាងរាស្ត្រ សមាជិកសភាតំបន់ និងអាជ្ញាធរខេត្តខណ្ឌ
ហើយនៅឆ្នាំ២០០៤ មុខតំណែងប្រមុខរដ្ឋត្រូវបានផ្លាស់ប្តូរ ផ្ទេរពីលោកស្រី មេហ្កាវ៉ាទី
សឺកាណូពូទ្រី (Megawati Soekarnoputri) មកឲ្យលោកស៊ូស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo
Bambang Yudhoyono) ដោយគ្មានអំពើហិង្សាកើតឡើងទៀតផង។
មានភស្តុតាងផ្សេងទៀតដែលបង្ហាញនូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេសឥណ្ឌូណេស៊ី
ដូចជាសេរីភាពសារព័ត៌មាន វត្តមាននៃសហជីព
ការលុបចោលអស់ពាក់កណ្តាលអាសនៈរបស់ពួកយោធានៅក្នុងសភាជាតិ និងការកែទម្រង់ស៊ីជម្រៅ
នៅក្នុងសេនាធិការដ្ឋានកងទ័ព។ បណ្តើរៗ
កងទ័ពឥណ្ឌូណេស៊ីយល់តួនាទីរបស់ខ្លួនកាន់តែច្បាស់ នោះគឺការពារទឹកដីនៃប្រទេស
ប្រកាន់ជំហរអព្យាក្រឹត និងស្តាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។
ឯករាជភាពរបស់ទីម័រខាងកើត និងការដោះស្រាយបញ្ហានៅអាឆេ បានដោយសន្តិវិធី
ក៏ជាសញ្ញាដែលបង្ហាញនូវភាពចាស់ទុំបណ្តើរៗនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូណេស៊ីដែរ។
ដូចគ្នាអ៊ីចឹងដែរ នយោបាយវិមជ្ឈការ ដែលត្រូវបានផ្តើមអនុវត្តនៅខែមករាឆ្នាំ២០០១
បានផ្ទេរអំណាចមិនតិចឡើយទៅឲ្យអាជ្ញាធរខេត្តខណ្ឌ
និងបានជួយជំរុញប្រជាជនតាមទីជនបទដាច់ស្រយាល
ឲ្យចូលរួមចំណែកយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែ ក៏នៅមានច្រើនណាស់ដែរឧបសគ្គ
ដែលពន្យឺតនិងគំរាមប្រជាធិបតេយ្យូបនីយកម្មនៅឥណ្ឌូណេស៊ី។ ឧបសគ្គទីមួយ
គឺអវត្តមាននៃឧត្តមគតិច្បាស់លាស់ នៅក្នុងជួរគណបក្សនីមួយៗ បានន័យថា
គ្មានទេការប្រណាំងប្រជែងគ្នាផ្នែកគំនិត នៅលើឆាកនយោបាយ
មានតែការប្រជែងគ្នារវាងបុគ្គល រវាងមេគណបក្សមួយ និងប្រមុខគណបក្សមួយទៀត។
ពេលបោះឆ្នោតម្តងៗ អ្នកនយោបាយឥណ្ឌូណេស៊ី មិនដែលមានកម្មវិធីអភិវឌ្ឍន៍ប្រទេស
ដែលឈរលើទ្រឹស្តីនយោបាយអ្វីមួយច្បាស់លាស់ទេ។ មានដែរ ប្រធានបទដដែលៗមួយចំនួន
ដូចជាមនោសញ្ចេតនាជាតិនិយម មនោគមវិជ្ជាសង្គមនិយម ឬក៍ទស្សនៈអ៊ីស្លាមជ្រុលនិយម។
ក៏ប៉ុន្តែ ប្រធានបទទាំងនេះតែងតែរលាយសាបសូន្យអស់ទៅវិញ ពេលបោះឆ្នោតហើយម្តងៗ។
គណបក្សនីមួយៗទៀតសោត សុទ្ធតែមានកងកម្លាំងសន្តិសុខរបស់គេរៀងៗខ្លួន
ជាហេតុបង្កឲ្យមានការសម្លុតបំភិតបំភ័យប្រជាជន និងអំពើហិង្សា នៅពេលបោះឆ្នោតម្តងៗ
ចាប់តាំងពីឆ្នាំ១៩៩៩មក។
ឧបសគ្គមួយទៀត ដែលគំរាមប្រជាធិបតេយ្យូបនីយកម្ម នៅឥណ្ឌូណេស៊ី
គឺអសមត្ថភាពរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការតាក់តែង និងអនុវត្តនយោបាយសាធារណៈផ្សេងៗ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ មូលហេតុនៃប្រការបែបនេះ
គឺបណ្តាលមកពីរដ្ឋឥណ្ឌូណេស៊ីខ្វះធនធានមនុស្ស
ពឹងពាក់ការិយាធិបតេយ្យមួយពុករលួយនិងគ្មានប្រសិទ្ធិភាពដែលមិនចេះប្រមូលពន្ធដារ
ហើយក៏មិនចេះចែកចាយដែរ ជំនួយសាធារណៈ ទៅឲ្យដល់ប្រជារាស្ត្រក្រីក្រ។
ក្រៅពីនេះ អំពើពុករលួយដែលជាកាកសំណល់សល់ពីសម័យស៊ូហារតូ
បន្តស៊ីរូងគ្រប់ស្រទាប់ជាន់ថ្នាក់នៃប្រព័ន្ធគ្រប់គ្រងប្រទេស រហូតមកទល់សព្វថ្ងៃ។
សូមជម្រាបថា យោងទៅតាមអង្គការTransparency International ស៊ូហារតូ
និងក្រុមគ្រួសារ បានលួចបង្វិលយកប្រាក់រដ្ឋ យ៉ាងតិច១៥ ០០០ លានដុល្លារ។
ជាការពិតណាស់ដែលថា
ក្រោយពីបានជាប់ឆ្នោតជាប្រធានាធិបតីនៅខែកញ្ញាឆ្នាំ២០០៤
និងក្រោយពីបានជាប់ឆ្នោតជាថ្មីនៅខែកក្កដាឆ្នាំ២០០៩ លោក យុយដូយ៉ូណូ
ដែលល្បីឈ្មោះថាជាមនុស្សស្អាតស្អំ បានចាត់ទុកការកម្ចាត់អំពើពុករលួយថា
ជាបុព្វហេតុជាតិ។ ក៏ប៉ុន្តែ មកទល់ឥឡូវ អំពើពុករលួយ នៅតែជាបញ្ហាធំជាងគេបង្អស់មួយដែលពន្យឺតប្រជាធិបតេយ្យូបនីយកម្មនិងការអភិវឌ្ឍន៍នៃប្រទេសឥណ្ឌូណេស៊ី៕
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Suharto (ឆ្វេង) និងអតីតប្រធានាធិបតីអាមេរិក Richarles Nixon (ស្តាំ) (Photo : Reuters/Wikimédia)
Monday, August 27, 2018
តើជនជាតិខ្មែរខ្ជិលមែនទេ?
លើលោកនេះគ្មានមនុស្សណាខ្ជិលនោះទេ គ្រាន់តែពួកគេមិនទាន់រកមូលហេតុគ្រប់គ្រាន់អោយគេឧស្សាហ៍ប៉ុណ្ណោះ។ គេថាជនជាតិខ្មែរខ្ជិលគឺ ខ្ជិលរហូតសាងសង់ប្រាសាទ រាប់ពាន់នឹងរហូតមកដល់សព្វថ្ងៃ អ្នកបុរាណវិទ្យា និងប្រវត្តិសាស្ត្រក៏មិនទាន់ រកឃើញវិធីច្បាស់លាស់ថាតើខ្មែរអាចសាងសង់ប្រាសាទនោះដោយរបៀបណាផង។
កាលពេលកន្លងទៅនេះវិទ្យុបារាំង បានលើកឡើងពីជំនាន់អាណានិគម ដែលបារាំងចោទថាខ្មែរខ្ជិល។ ខ្ញុំសួរដូចឆោត តើអោយខ្មែរឧស្សាហ៍យ៉ាងម៉េច បើស្រែខ្មែរអ្នកធ្វើ ហើយប្រយោជន៍ពួកអាខ្មោចបារាំងអ្នកចាំប្រមូលហ្នឹង😒។ តើមនុស្សណាដែលល្ងង់ប្រឹងធ្វើការ ហើយប្រយោជន៍អ្នកដទៃ ចាំទទួលស្រាប់ ហើយជិះជាន់កេងប្រវ័ញ្ចសព្វបែបយ៉ាងនោះ។ នៅខ្មែរគេថាកម្មករខ្មែរខ្ជិល ខ្ញុំថាអ្នកឯងមើលកម្មករខ្មែរនៅកូរ៉េ គេអោយធ្វើការតែ៨ម៉ោងទេ តែពួកគាត់ស្ម័គ្រចិត្តធ្វើដល់១២ម៉ោង តើដោយសារមូលហេតុអីបានពួកគាត់ឧស្សាហ៍។
និយាយជារួម ជនជាតិខ្មែរមានលក្ខណៈពិសេសមួយខុសពីចិនយួន ដែលខ្ញុំតែងល្បងនិយាយជាមួយមិត្តភក្តិចិនថា ជនជាតិចិនអ្នកឯងអាចសាងសង់មហាកំពែងបានតែមិនអាចសាងសង់អង្គរបាននោះទេ ហើយជនជាតិខ្មែរខ្ញុំអាចសង់អង្គរបានតែមិនអាចសាងសង់មហាកំពែងបាននោះទេ។ មហាកំពែងត្រូវបានសាងសង់ដោយបង្ខំជនជាតិចិនទៅធ្វើ ដែលខុសពីអង្គរ ។ អង្គរគឺប្រជាជនស្ម័គ្រចិត្តចូលរួមជាមួយមហាក្សត្រកសាង។ ជនជាតិខ្មែរបើបង្ខំអោយធ្វើការវិញ ដូចអូសឬស្សីបញ្ច្រាសចុង តែបើពួកគេស្ម័ត្រចិត្តវិញ គឺស្អីក៏ពួកគាត់ហ៊ានលះបង់ដែរ។ នេះហើយជាលក្ខណៈពិសេសនៃជនជាតិខ្មែរ។
ខ្ញុំសង្ឃឹមបងប្អូនខ្មែរយើងត្រូវមានជំនឿជាក់លើខ្លួនឯងឡើងវិញ កុំជឿលង់តាមសម្តីពួកបរទេសដែលមិនយល់ពីខ្មែរឬ អ្នកនយោបាយដែលមិនយល់ពីជាតិសាសន៍ឯង ហើយជេរត្មិះដៀលជនជាតិខ្លួនឯងនោះ ដើម្បីប្រមូលយកមនុស្សអោយដើរតាមមនោគមវិជ្ជាដ៏ឆ្កួតលីលាខ្លួននោះ។ ជាចុងក្រោយខ្ញុំនៅមាន ពាក្យមួយឃ្លាទៀត ដែលចង់និយាយ តែសុំមិននិយាយទេ ទុកលទ្ធភាពអោយបងប្អូន អោយសាកគិត និងពិចារណានូវអ្វីដែលខ្ញុំបានសរសេរខាងលើ ថាតើបងប្អូនយល់បែបណាដែរ?
(ដោយ Thul Visal)

Hydrogeochemistry
Groundwater (GW) though vastly important resource for man, however, it may not meet the standards because it contains dissolved constituents coming from natural sources. Obviously, as stated by Hiscock (2005), the chemical and biochemical interactions between groundwater and the geological materials of soils and rocks through which water flows as well as by the chemistry of incoming water, provide a wide variety of dissolved inorganic and organic constituents. Likewise, water contains dissolved salts, dissociated into cations (positively charged ions) and anions (negatively charged ions). The most common dissolved cations are sodium (Na+), calcium (Ca2+), magnesium (Mg2+), and potassium (K+). The most common anions are chloride (Cl-), bicarbonate (HCO3-), and sulfate (SO42-) (Mazor, 2004; Khadri & Pande, 2015).
GW quality variation is a function of physical and chemical constituents in an area influenced by geological and anthropogenic activities (Srinivasamoorthy et al., 2014). Hydro-geochemistry that constitutes the other issues deals with processes such as dissolution, precipitation, absorption and desorption, ion exchange reactions and the residence time along the flow path which controls the chemical composition of GW, which alter GW quality (Kazemi & Mohammadi, 2012). As there is an increasing interest in environmental issues, hydro-geochemistry is very necessary from viewpoint of environmental impact assessment (Šráček & Zeman, 2004).
Understanding the principal processes that control GW chemistry is either crucial, in terms of sustainable management of GW resources, or scientifically challenging. Research and knowledge of hydro-geochemistry and evolution of GW can disclose the present situation of GW and the interacting mechanism between GW and environment and is essential to determine the origin of chemical composition of GW. Moreover, it is as vital as its quality since it is the key factor to determine its suitability for drinking, domestic, engineering, agricultural, and industrial aspects (Subramani, Elango & Damodarasamy, 2005).

Friday, May 12, 2017
Arsenic pollution in Cambodia
Arsenic is the most critical chemical groundwater contaminant in Cambodia because it affects a very large area and has the most severe health consequences for those consuming arsenic contaminated water for a long time (generally 5 to 10 years). Long-term consumption can cause various internal cancers and visible manifestations on the hands and feet, known as hyperkeratosis. Arsenic concentrations in Cambodia have been found as high as 3000 ppb where the WHO and Cambodian drinking water quality standards are 10 ppb, and 50 ppb, respectively. Figure above presents areas where Arsenic has been observed to be elevated in the groundwater.
However, Arsenic is sometimes found above the drinking water standards in locations away from the rivers and this is still a cause for concern. Also, in the Arsenic impacted areas, there is a much greater risk for high concentrations in deeper tube wells as opposed to shallower dug wells (RDI, 2012).
Subscribe to:
Posts (Atom)
រំលឹករឿងច្បាប់សញ្ជាតិ និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃដល់ជនបរទេសនៅកម្ពុជា
សូមរំលឹកម្តងទៀត !... ច្បាប់សញ្ជាតិអនុម័តិរួចយូរដែរហើយ ហើយថ្មីៗការអនុម័តិរឿងផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសក៏ធ្វើរួចហើយដែរ ។ តើខ្មែរ...
-
ប្រព័ន្ធមជ្ឈការ ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ដូចដែលយើងដឹងស្រាប់ហើយថា ប្រព័ន្ធដឹកនាំរដ្ឋមានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗនៅលើសកលលោកយ...
-
គោលការណ៍សំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ៖ ១) ការគោរពសិទ្ធិមនុស្ស ២) ការចូលរួមពីប្រជាពលរដ្ឋ ៣) ប្រព័ន្ធនយោបាយពហុបក្ស ៤) នីតិរដ្ឋ ៥) រដ្ឋាភ...
-
https://www.khmerload.com/news/88283 នេះជាប្រវត្តិនៃ «ល្ខោន ខោល»ខ្មែរ ដែលកូនខ្មែរទាំងអស់ គួរតែដឹង! ...